មិនធម្មតា!បទ“are you ok?”របស់កម្ពុជាចេញ trailers ភ្លាមផ្ទុះពេញTik Tok ផ្អើពិភពលោក

ភ្នំពេញ:ជារឿងដែលមិននឹកស្មានដល់បន្ទាប់ពីប ញ្ចេញវីដេអូtrailers បទ“are you ok?”លើប ណ្ដាញសង្គមTik Tok ភ្លាមបទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភព លោកតែម្ដង ។

តួយ៉ាងដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផងមានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើchannel Tik Tok របស់ផលិតក ម្មGalaxy Navatraនេះមិនទាន់រាប់ចូលអ្នកលេ ងTik Tok ផ្សេងទៀតcopyយកទៅផុសតផង។

Galaxy Navatra ទើបតែបញ្ចប់ការថតMV “are you ok?” ដោយការថតនោះតាមប្រភពច្បា ស់ការបានឲ្យដឹងថាផលិតបានសម្រុកថតមួយយ ប់ទល់ភ្លឺជាមួយនឹងកាមេរ៉ាទំនើបៗទើបកម្មង់ពី ក្រៅប្រទេសដោយការថតនោះទៀតសោត បានប្រើពេលតែ១ថ្ងៃប៉ុណ្ណោះដោយក្រុមការងារជំនាញ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MVនឹងចេញឆាប់ៗនេះតែម្ដង។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា “are you ok?”ខាងលើ ច្រៀងដោយកំពូលតារាចម្រៀងតន់ ច័ន្ទសីម៉ា ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញជោគជ័យវ័យក្មេងមា នឥទ្ធិពលម្នាក់កំពុងតែមានប្រជាប្រិយភាព។

អ្នកលេងTik Tok លើពិភពលោកដំបូងឡើយគិ តថា បទTik Tok បទ“are you ok?”គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូណេស៊ីឬថៃប៉ុន្តែបន្ទាប់ ពីផលិតកម្មGalaxy Navatraប្រលែងវីដេអូtra ilersបទ“are you ok?”ភ្លាម ទើបពួកគេដឹងថា ជាបទចម្រៀងរបស់កម្ពុជា។

គិតមកដល់ពេលនេះ បទ”are you ok?” ត្រូវបា នអ្នកនិយមលេងTik Tok បានយក Coverរាំលេ ង Sharesពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសក ម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើ យ។

សូមបញ្ជាក់ផងដែរថាGalaxy Navatra បានស ម្រេចចិត្តម្ចាស់សំលេងនៃពាក្យ“are you ok?” នេះក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំលេងនោះមានលទ្ធ ភាពយកប្រាក់នោះទៅប្រកបរបររកស៊ីឬអាចសង់ ផ្ទះបានសមល្មមនឹងរស់នៅបាន។

ជាមានការគាំទ្រ រួមជាមួយការបញ្ចេញមតិរបស់អ្ន កលេងបញ្ចេញសង្គមជាច្រើនផងនោះគេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការច្បាស់ជាទទួលបា នគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិជាក់ជាមិន ខាន៕

https://vt.tiktok.com/ZSe8Tqoxm/