ខួបកំណើតអ្នកមេម៉ាយចាយរាង សុខ ស្រីនាង កំលោះសង្ហា ណុប បាយ៉ារិទ្ធ ផ្ញើសារជូនពរយ៉ាងពិសេស

ភ្នំពេញ:កន្លងមកមានអ្នកគាំទ្រនិងទស្សនិកជនមួយចំនួនបានដាក់ការសង្ស័យលើទំនាក់ទំនងស្និទ្ធស្នាលរវាងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និងអ្នកមេម៉ាយចាយរាង សុខ ស្រីនាង ថាបានចងសម្ព័ន្ធភាពស្នេហាក្រៅឆាកជាមួយគ្នា។

ចំពោះសកម្មភាពនិងភាពស្និទ្ធស្នាលរបស់កំលោះសង្ហាលោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុខ ស្រីនាង តែងទទួលបានការសរសើរថាអ្នកទាំងពីរពិតសមគ្នាណាស់។ប៉ុន្តែជុំវិញដំណឹងនោះរហូតមកទល់ពេលនេះហាក់មិនមានប្រតិកម្មពីតារាប្រុស-ស្រី ២ដួងខាងលើឡើយ។

ដោយឡែកចាប់អារម្មណ៍មកឱកាសថ្ងៃខួបកំណើតអ្នកនាង សុខ ស្រីនាងឯណ្ណោះវិញក្រៅទទួលបានការជួនពរពីមិត្តភក្តិនិងអ្នកគាំទ្រនោះនាងក៏ត្រូវបានលោក ណុប បាយ៉ារិទ្ធ ថ្លែងសារជូនពរយ៉ាងពិសេសផងដែរ។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថារីករាយថ្ងៃកំណើតអូន សុខ ស្រីនាង បងជូនពរអោយមានសុខភាពល្អ មានសេចក្តីសុខ មានសំណាងល្អ សម្រេចបំណងប្រាថ្នា មានកេរ្ត៍ិឈ្មោះល្បីល្បាញ មានការគាំទ្រអោយកាន់តែច្រើនៗពិសេសមានសម្រស់ស្រស់ស្អាតជារៀងរហូត ។

ចំណែកអ្នកនាងសុខ ស្រីនាង ក៏បានឆ្លើយតបវិញថាអគុណច្រេីនបងជាទីគោរពនិងជាទីស្រលាញ់របស់ប្អូន។ទន្ទឹមគ្នានេះនាងបានបង្ហោះសារដែរថាសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ពាក្យពេចន៍ជូនពរក្នុងថ្ងៃកំណើតនាងខ្ញុំ។សូមជូនពរបងប្អូនទទួលបានសុខភាពល្អមានសុភមង្គលគ្រប់ក្រុមគ្រួសារ ៕