ម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់ម៉ឺនដុល្លារយកលុយធ្វើផ្ទះនិងជួយឪពុកម្តាយ

ភ្នំពេញ:”Are you ok?”ពាក្យអ្នកលេងTik Tok ម្នាក់និយាយលេងត្រូវបានអ្នកភ្លេងម្នាក់យកទៅRe mix ផុសលើTik Tokហើយទទួលបានគាំទ្រពីមហាជនជុំវិញពិភពលោក។

យ៉ាងណាមិញពេលនេះផលិតកម្មGala xy Nav atra ក៏បានទិញសិទ្ធិពាក្យនោះយកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដាក្នុងតម្លៃ១២០ ០០ដុល្លារធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះនិងជួយឪពុកម្តាយរួចផុតពីភាពក្រីក្រ។

បន្ទាប់ពីទទួលបានប្រាក់១២០០០ដុល្លារលោកម៉ៅ វុធ ម្ចាស់សំឡេង”Are you ok?” បានសម្ដែងការសប្បាយចិត្តជាខ្លាំងលោកប្រាប់ថាខ្លួនមិននឹកស្មានថាមានឱកាសមានលទ្ធិភាពទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយលោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅព្រមទាំងជូនឪពុកម្ដាយខ្លះហើយសល់មួយចំនួនទៀតទុកធ្វើដើមរកស៊ី។

បច្ចុប្បន្នផលិតកម្មGalaxy Navatraបានផលិត MV រួចហើយកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គត់ដែលច្រៀងបទ”Are yo u ok?”នេះប៉ុន្តែដោយសារតែការផលិតនោះមានចំណុចមួយចំនួន ត្រូវបានមហាជនរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គមដោយចោទប្រកាន់ថាប្រាសចាកក្រមសីលធម៌។

ដោយសង្កេតឃើញមានការរិះគន់ដូច្នេះភ្លាមៗនេះអ្នកឧក ញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទៅរបស់ផលិតកម្មឲ្យលុបចោលជាបន្ទាន់តែម្ដងដោយតម្រូវឲ្យកែសម្រួលថតឡើងសារជាថ្មី។

គិតមកដល់ពេលនេះបទ”are you ok?”ត្រូវបានអ្នកនិយមលេងTik Tok បានយក Cover រាំលេង Shears ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។

ជាមួយគ្នាននោះដែរលោក ម៉ៅ វុធក៏បានថ្លែងអំណ រគុណដល់អ្នកលេងTik Tokទាំងអស់ជុំវិញពិភពលោកដែលបានគាំទ្រពាក្យបទ”are you ok?” ហើយយកទៅCover រាំលេងយ៉ាងសប្បាយរីករាយធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង៕