ដេីមហេតុដំបូងបង្អស់នៃនិស្ស័យរាប់អានគ្នារវាងកវី គង្គ ប៊ុន ឈឿន និងអធិរាជសម្លេងមាស សុីន សុីសាមុត ព្រោះតែចម្រៀង១បទនេះ

ភ្នំពេញ: រម្លឹកដល់បុគ្គលល្បីឈ្មោះ២រូបនៅក្នុងចង្កោមនៃវិស័យសិល្ប:ខ្មែរមហាជននិងអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសបានស្គាល់ច្បាស់និងចង ចាំមិនភ្លេចឡើយគឺកវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន និងអធិរាជសម្លេងមាស សុីន សុីសាមុត ។

ដោយឡែកបើនិយាយពីប្រវត្តិអតីតកាលនៃការរាប់អានគ្នារបស់កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន និងអធិរាជសម្លេងមាស សុីន សុីសាមុត ប្រហែលជាមា នទស្សនិកជនមួយចំនួននៅពុំទាន់ដឹងទេ។ខណ: ដែលនិស្ស័យរាប់អានរបស់វិរ:សិល្បករល្បីឈ្មោះពី ររូបខាងលើនេះផ្តើមចេញពីបទចម្រៀង១បទ។

យោងតាមការបង្ហោះនៅលើផេក ចៅកម្ពុជា បានប ញ្ជាក់ថាដេីមហេតុដំបូងបង្អស់នៃនិស្ស័យរាប់អានគ្នារវាងកវីដងស្ទឹងសង្កែគង្គ ប៊ុនឈឿន និងអធិរាជសម្លេងមាសសុីន សុីសាមុត ដោយសារបទចម្រៀ ង “លាហេីយសោភីនី”។

ប្រភពដដែលបានដកស្រង់សម្តីកវីគង្គ ប៊ុនឈឿន មកផ្សាយដូច្នេះថា គង្គ ប៊ុនឈឿន : ការពិតរឿង ឱ!ផ្សែងមរណៈ មានបទដេីមរបស់គេមួយឈ្មោះ ផ្សែងមរណៈ ដែលច្រៀងដោយលោក សុះ ម៉ាត់ រួចទៅហេីយ។ប៉ុន្តែដោយសារទម្ងន់រឿងនេះសង្កត់ធ្ងន់ទៅលេីបេះដូងសាវានាងសោភីនីពេកទេីបម្ចាស់ផលិតកម្មបានសម្រេចឱ្យខ្ញុំជួយតែងបទនេះបន្ថែមមួយទៀតដេីម្បីធ្វេីឱ្យសាច់រឿងកាន់តែល្អប្រសេីរថែមទៀត។

សូមបញ្ជាក់បទថា បទ “លាហេីយសោភីនី” នេះគឺ ជាស្នាដៃទីពីររបស់លោក គង្គ ប៊ុនឈឿនក្នុងការនិពន្ធបទភ្លេង និងទំនុកច្រៀងដែលថតបានជាផ្លូវការ ហេីយក៏ជាមូលហេតុនាំឱ្យលោក គង្គ ប៊ុនឈឿន បានស្គាល់លោកសុីន សុីសាមុត នៅផ្ទះទួលទំពូងរបស់លោកផងដែរ៕