ក្រុមហ៊ុនគ្រួសារកក់ក្តៅបំភ្លឺនិងបញ្ជាក់ពីគុណភាពផលិតផលឈុតស្ទីមសោណាដើម្បីបង្កើនទំនុកចិ ត្តឬការយល់ច្រឡំណាមួយ

ភ្នំពេញ:បន្ទាប់ពីមានបុគ្គលម្នាក់ដែលអះអាងថាខ្លួនជាគ្រូពេទ្យដោយបានធ្វើការបកស្រាយអំពីផ លិតផលខោអាវកៅស៊ូដែលមានលក្ខណៈស្រដៀងទៅនឹងផលិតផលខោអាវឈុតស្ទីមសោណារបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅដែលធ្វើឲ្យមានការយល់ច្រឡំពេលនេះក្រុមហ៊ុនបានចេញសេចក្តីណែនាំនិងបំភ្លឺដល់មហាជនដោយផ្ទាល់ដើម្បីបញ្ជាក់អំពីគុណភាពផលិតផលនិងដើម្បីបង្កើនទំនុកចិត្តដល់អតិថិជនរបស់ខ្លួន ។

យោងតាមសេចក្តីណែនាំនិងបំភ្លឺរបស់ក្រុមហ៊ុនគ្រួ សារកក់ក្តៅបានលើកឡើងថាក្រុមហ៊ុនគ្រួសារកក់ ក្តៅដែលមានអាសយដ្ឋានផ្ទះលេខ០៥ផ្លូវមហាវិថីក្នុងបុរីប៉េងហួតសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញសូមជម្រាបជូនអតិថិជន និង គ្រប់បណ្តាតំណាងចែកចាយទាំងអស់របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅមេត្តាជ្រាបថា៖

កាលពីថ្មីៗកន្លងទៅនេះមានបុគ្គលម្នាក់ដែលអះ អាងថាខ្លួនជាគ្រូពេទ្យបានធ្វើការបកស្រាយអំពីផ លិតផលខោអាវកៅស៊ូដែលមានលក្ខណៈស្រដៀងទៅនឹងផលិតផលខោអាវឈុតស្ទីមសោណារបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅដោយបានបកស្រាយថាកា រប្រើប្រាស់ខោអាវកៅស៊ូពេលហាត់ប្រាណអាចប្រ ឈមមុខនឹងបញ្ហាសុខភាព…..។

ក្រុមហ៊ុនគ្រួសារកក់ក្តៅសូមបំភ្លឺថខោអាវឈុតស្ទីមសោណា របស់ក្រុមហ៊ុនមិនមែនជាប្រភេទខោអាវកៅស៊ូធម្មតានោះទេ គឺជាប្រភេទខោអាវសុខភាពដោយខាងក្រុមហ៊ុនមានការត្រួតពិនិត្យត្រឹមត្រូវពីគុណភាព និងស្តង់ដាររបស់ឈុតខោអាវស្ទីមសោណាយ៉ាងហ្មត់ចត់មុននឹងធ្វើការចរាចរលក់លើទី ផ្សារអោយអតិថិជនរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅប្រើប្រាស់យ៉ាងមានទំនុកចិត្ត។

ក្រុមហ៊ុនគ្រសារកក់ក្តៅសូមណែនាំថាគុណសម្ប ត្តិនៃការស្លៀកឈុតស្ទីមសោណាពេលកំពុងហាត់ ប្រាណ៖ ជំរុញការបែកញើសបានល្អ ជួយបណ្តេញជាតិពុលក្នុងរាងកាយ ជួយបង្កើនការរំលាយជាតិខ្លាញ់បានល្អ ជួយបង្កើនភាពស៊ាំក្នុងសារពាង្គកាយ ពង្រឹងការងើបឡើងវិញនៃសាច់ដុំ។

ចំណុចដែលបានណែនាំខាងលើនេះខាងក្រុមហ៊ុនលើកទឹកចិត្តអោយបណ្តាអតិថិជនទាំងអស់ធ្វើការជាវនិងបញ្ជាទិញឈុតខោអាវស្ទីមសោណារបស់ក្រុមហ៊ុនដើម្បីទទួលបានសុខភាពល្អ។អាស្រ័យដូ ចបានជម្រាបជូនខាងលើសូមគ្រប់អតិថិជននិងប ណ្តាតំណាងចែកចាយជ្រាបជាព័ត៌មាន៕