ឧកញ៉ា សម្បត្តិ ប្រាប់អ្នកគាំទ្រឲ្យស្វែងយល់ពីគុណសម្បត្តិឈុតស្ទីមសោណាគ្រួសារកក់ក្តៅខណ:ផលិតផលនេះល្បីខ្លាំងនៅបែកអ៊ឺរ៉ុប

ភ្នំពេញ:ដើម្បីផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះអតិថិជនអ្នកគាំទ្រនិងប្រើប្រាស់ឈុតស្ទីមសោណារបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅលោកឧកញ៉ា សម្បត្តិ ដែលជាអគ្គនាយបានបញ្ជាក់ជាថ្មីលើគុណសម្បត្តិផលិតផលមួយនេះ។

អគ្គនាយក្រុមហ៊ុនគ្រួសារកក់ក្តៅបានលើកឡើងថាជាដំបូងអរគុណលោកគ្រូពេទ្យដែលបានជួយបញ្ជាក់ ពីផលប៉ះពាល់នៃខោអាវកៅស៊ូធម្មតាដែលខោអាវកៅស៊ូធម្មតាពិតជាមានផលប៉ះពាល់សុខភាពមនុស្សដូចដែលលោកគ្រូអះអាង ។

លោកឧកញ៉ាបានបន្តថាអញ្ចឹងបងប្អូនមុនសម្រេចចិត្តទិញអ្វីមួយសូមពិនិត្យអោយបានច្បាស់លាស់។សូមបងប្អូនដែលបានគាំទ្រឈុតស្ទីមសោណាគ្រួសារកក់ក្តៅស្វែងយល់ពីគុណសម្បត្តិនៃផលិតផលមួយនេះដែលជាផលិតផលល្បីល្បាញជុំវិញពិភពលោកដូចការបញ្ជាក់ពីមេធាវីប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ ។

បន្ថែមពីនេះទៀតលោកឧកញ៉ា សម្បត្តិ បានបញ្ជាក់ដែរថាសម្រាប់ឈុតស្ទីមសោណានេះជាផលិតផលល្បីខ្លាំងនៅប៉ែកអឺរ៉ុបពេលនេះបានមកដល់កម្ពុជាហើយ ។ជូនពរបងប្អូនទទួលបានសុខភាពល្អ។សូមជម្រាបដែរថាមុននេះក្រុមហ៊ុនគ្រួសារកក់ក្តៅក៏បានចេញការបំភ្លឺនិងបញ្ជាក់ពីគុណភាពផលិតផលឈុតស្ទីមសោណាដើម្បីបង្កើនទំនុកចិត្តឬការយល់ច្រឡំណាមួយផងដែរ។

ក្រុមហ៊ុនគ្រួសារកក់ក្តៅអះអាងថាខោអាវឈុតស្ទីមសោណារបស់ក្រុមហ៊ុនមិនមែនជាប្រភេទខោអាវកៅស៊ូធម្មតានោះទេ គឺជាប្រភេទខោអាវសុខភាពដោយខាងក្រុមហ៊ុនមានការត្រួតពិនិត្យត្រឹមត្រូវពីគុណភាពនិងស្តង់ដាររបស់ឈុតខោអាវស្ទីមសោណាយ៉ាងហ្មត់ចត់មុននឹងធ្វើការចរាចរលក់លើទីផ្សារអោយអតិថិជនរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅប្រើប្រាស់យ៉ាងមានទំនុកចិត្ត។

ក្រុមហ៊ុនគ្រួសារកក់ក្តៅក៏សូមណែនាំថាគុណសម្ប ត្តិនៃការស្លៀកឈុតស្ទីមសោណាពេលកំពុងហាត់ ប្រាណ៖ ជំរុញការបែកញើសបានល្អ ជួយបណ្តេញជាតិពុលក្នុងរាងកាយ ជួយបង្កើនការរំលាយជាតិខ្លាញ់បានល្អ ជួយបង្កើនភាពស៊ាំក្នុងសារពាង្គកាយ ពង្រឹងការងើបឡើងវិញនៃសាច់ដុំ៕