
នៅពេលថ្មីៗនេះ ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈបណ្តាលឱ្យប៉ះពាល់ដល់សង្គមជាតិ ពីសំណាក់ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ ចំប៉ីខ្មៅ រួចមក រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ភេទប្រុស នៅចំណុចហាងមួយកន្លែង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្បែព្រះបរមរាជវាំង។
សមត្ដកិច្ចបានបញ្ចូនខ្លួនជនសង្ស័យ ហេង យិន ហៅ ចំប៉ីខ្មៅមកព្រៃស(ម១) ក្រោយពេលដែលលោកចៅក្រមចេញដីកាបង្គាប់អោយឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន វេលាម៉ោង 6:40នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ យិន ហេង ហៅ «ចំប៉ីខ្មៅ» ពីបទ «ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះបទល្មើស «ញុះញង់ឲ្យមានការរើសអើង» អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ ។
ដោយមើលឃើញថា ចំប៉ីខ្មៅ ជានិសិ្សតផ្នែកនិតិសាស្ត្រឆ្នាំ 3 នោះ មានមតិវិភាគមួយជ្រុងទៀតគេលើកឡើងថា យិន ហេង ហៅចំប៉ីខ្មៅ គឺមានសិទ្ធប្ដឹងបកទៅកាន់ បុរសជាអ្នកបង្កដើមហេតុពីបទ បង្ករបួសស្នាម ព្រោះថា មានវីដេអូសារភាពជាភ័ស្តុតាងស្រាប់ និងប្ដឹងបកទៅក្រុមអ្នកគាំទ្រ និងឧបត្ថម្ភចំពោះអ្នកប្រើប្រាស់អំពើហឹង្សាពីបទ ការប្រមាថជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសមួយទៀត ដែលនេះជាសិទ្ធដែលនាងចំប៉ីខ្មៅ មានគ្រប់គ្រាន់ក្នុងការរកមេធាវីការពារខ្លួន៕