តារាកំប្លែង ខ្ញុង និយាយធ្ងន់ៗតបទៅ សឿ សុធារ៉ា ក្រោយសុំទោសរឿងលុយតុងទីន

ភ្នំពេញ:ថ្មីៗនេះកើតមានរឿងភ្ញាក់ផ្អើលក្រោយពីតា រាសម្តែងអ្នកនាង សឿ សុធារ៉ា បង្ហោះថាតារាកំប្លែ ង ខ្ញុង ជំពាក់លុយតុងទីនជាង១ម៉ឺនដុល្លារ។ប៉ុន្តែបន្ទាប់ពីមានប្រតិកម្មពេលនេះអ្នកនាង សឿ សុធារ៉ា ក៏បានចេញមុខសុំទោសជាសាធារណ:។

អ្នកនាង សឿ សុធារ៉ា បានលើកឡើងថាការដែលអ្ន កនាងផុសឯកសារពួកគាត់ជំពាក់លុយរឿងតុងទី ននេះគឺជាការធ្វេសប្រហែសនឹងយល់ច្រឡំថ្ងៃខែរប ស់នាងទេ។ដូច្នេះអ្នកនាងសូមធ្វើការចេញឯកសារជាផ្លូវការនេះដើម្បីជាការសុំអភ័យទោសដល់បងប្អូ នទាំងអស់គ្នាពិសេសអ្នកនាង ខ្ញុង ដែលខ្លួននាងបានធ្វើការមិនច្បាស់ទើបធ្វើអោយបងប្អូនមានការយល់ច្រឡំដល់គាត់(ខ្ញុង)។

ទន្ទឹមនឹងការចេញមុខសុំទោសពីតារាស្រីអ្នក នាងសឿ សុធារ៉ា ភ្លាមៗនេះអ្នកនាង ខ្ញុង បានចេញមកឆ្លើយតបទៅវិញថាសូមលោកស្រីគួមើលមុខមើល ក្រោយមុនធ្វើអ្វីមួយព្រោះមិនមែនចេះតែបង្ខូច ឈ្មោះគេហើយអាងពាក្យសុំទោសនោះទេ ។

អ្នកនាង ខ្ញុង លើកឡើងបន្ថែមថាអ្វីគ្រប់យ៉ាងខ្ញុំបា នដោះស្រាយតាំងពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១មកម្លេះដូច្នេះកុំចេះតែមានការភ័ណ្ឌច្រឡំពេក។ចំណែអ្នកនាង សឿ សុធារ៉ា វិញក៏បានទទួលស្គាល់កំហុសដោយបញ្ជាក់ថាអ្នកនាងខ្ញុងបានទូទាត់លុ យអោយខ្លួនដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ខែក ញ្ញាឆ្នាំ២០២១រួចរាល់អស់ហើយ៕