ម្ចាស់រថយន្តRoll Royceបើកបោះពួយទៅបុកក្បាលនាគ​ ពុះចែកទ្រូងផ្លូវយប់មិញត្រូវប្រភពទម្លាយថាជា ដេត ម៉ាលីណា

ភ្នំពេញ:មានហេតុការណ៍គ្រោះថ្នា ក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលដែលបង្កឡើងដោយរថយន្តស៊េរីទំនើបRolls-Royce មួយគ្រឿងបានបើកបោះពួយទៅបុកនឹងរនាំងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុងបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើករថយន្តស៊េរីទំនើបខាងលើបានគេចខ្លួនបាត់។ប៉ុន្តែបើតាមភិនភាគស្លាកលេខរថយន្តគឺម្ចាស់រថយន្តនេះគឺអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោកឌួង ឆាយ។

ដោយឡែកបើយោងតាមប្រភពព័ត៌មានច្បាស់ការពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគឺនាង ដេត ម៉ាលីណា បានកើតជម្លោះ
ឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយមិត្តប្រុសម្នាក់ឈ្មោះ គិត សំកា ដែលគេស្គាល់ថាជាម្ចាស់ហាងផឹកសុីយីហោ1967 Muzik and Bistro។

ប្រភពដដែលបានបន្តថាបន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់ជាមួយបុរសខាងលើរួចមកនៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈ្មោះ គិត សំកា ក៏បានបើករថយន្តម៉ាក ម៉ាសសេដេសG Wag on ពណ៌ខ្មៅគ្មានស្លាកលេខចេញពីកន្លែងហាងយីហោ 1967 Muzik and Bistro ។

ប្រភពខាងលើបន្តថាក្រោយមកអ្នកនាង ដេត ម៉ា លីណា ក៏បានបើករថយន្តម៉ាករ៉ូរ៉យ(Roll Royc e)ពណ៌សពាក់ស្លាកលេខកម្ពុជា MR.IDOLនៅក្នុ ងសភាពស្រវឹងស្រាជោគជាំក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះចេញទៅដេញតាមរួច មកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្តបណ្តាយអោយរងការខូចខាតផ្នែកខាងមុខនៃរថយន្តយ៉ាងខ្លាំង និងបណ្តាលអោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។

ដោយឡែកក្រោយពេលកើតហេតុប៉ុន្មាន ម៉ោងគេឃើញលោក ឌួង ឆាយ ដែលជាអតីតស្វាមីបានបង្ហោះសាររៀបរាប់ថា“អ្នកជាម្តាយកូនៗរបស់យើងខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ ។អានិតកូនៗយើង”។

សូមបញ្ជាក់ថាបច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕