ប្អូនថ្លៃស្រីដ៏ល្អម្នាក់របស់តារាពហុជំនាញ ខាត់ សុឃីម ត្រូវកូវីដ-១៩ឆក់យកជីវិតទាំងអាល័យ

ភ្នំពេញ:តារាពហុជំនាញអ្នកនាង ខាត់ សុឃីមនិងក្រុមគ្រួសារពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុតខណ:ដែលប្អូនថ្លៃស្រីរបស់នាងម្នា ក់ត្រូវបានទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវកូវីដ-១៩កាលពីយប់មិញ។

អ្នកនាង ខាត់ សុឃីម បានរៀបរាប់ទាំងរន្ធត់ថាម្សិ លមិញនៅឃើញមុខថ្ងៃនេះប្អូនទៅដោយមិនបានលា។បងសោកស្តាយណាស់ ណែតអើយសូមជា តិក្រោយអោយប្អូនអាយុវែងណា។Covid-19បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំដែលត្រូវជាប្រពន្ធប្អូ នប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា។

ទន្ទឹមគ្នានេះនៅលើគណនីហ្វេសប៊ុកឈ្មោះ សម្បត្តិ សន ក៏បានរៀបរាបដែរថានៅយប់ថ្ងៃទី១៣ខែតុ លាឆ្នាំ ២០២១វេលាម៉ោង ៨និង៣០នាទីក្រុម គ្រួសា រយើងខ្ញុំទាំងអស់គ្នាមានទុក្ខក្រៀមក្រំជាពន់ពេក ដោយប្អូនស្រី លីម ស្រីណែត បានទទួល មរណភា ព។ យេីងទាំងអស់គ្នា ពិតជាសោកស្តាយប្អូនខ្លាំងណាស់។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបន្តទៀតថាចាប់ពីពេលនេះតទៅ បងប្អូនយើង ទាំង អស់ គ្នា លែង បាន ឃើញជួបជុំប្អូនទៀតហេីយ។យើងពិតជាពិបាកទទួលយកណាស់ប្អូន។សូមឧទ្ទិសកុសលផលបុ ណ្យទាំងអស់ជូនវិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភ ពជាឋានបរមលោកហេីយជាតិៗមុខ សូមឲ្យបងប្អូ នយេីងនៅជាបងប្អូននឹងគ្នាទៀតនិងអាយុវែងគ្រប់ៗគ្នា ណាប្អូនស្រី។

តាមរយ:ដំណឹមរណ:ទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតនេះដែរគេឃើញមានអ្នកគាំទ្រនិងមហាជនជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុ មគ្រួសាររបស់តារាពហុជំនាញ ខាត់ សុឃីមផងដែ រ៕