អ្នកនាង ដេត ម៉ាលីណា ត្រៀមបង្ហាញការពិតនិងភស្ដុតាង

ភ្នំពេញ:អ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិ យាលោក ឌួង ឆាយ បានចេញមុខប្រតិកម្មនិងបញ្ជាក់ ថាអ្នកនាងនឹងបង្ហាញការពិតរួមទាំងភស្ដុតា ងមួយចំនួនបន្ទាប់ពីមានការលើកឡើងថាអ្នកនាងមានសាហាយស្មន់ជាមួយមិត្តភក្តិរបស់ខ្លួន។

យោងតាមខ្លឹមសាររបស់អ្នកនាង ដេត ម៉ាលីណា ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២១បានលើកឡើងថា«ការពិតមាន នាងខ្ញុំនិងបញ្ចេញភស្តុតាងអ្នកដែលបានចោទនិងគំរាមខ្ញុំថានិងធ្វើអោយបងប្អូនទាំងអស់គ្នាមានការយល់ច្រឡំមកលើរូបខ្ញុំ»។

អ្នកនាង ដេត ម៉ាលីណា និយាយបន្តថាមនុស្សប្រុសម្នាក់នេះពិតជាថោកទាបខ្លាំងណាស់ដែលហ៊ានបំភាន់ការពិតមកលើរូបនាងខ្ញុំនិងមិត្តភ័ក្តរបស់ខ្ញុំថាជាសាហាយស្មន់និងគ្នាទាំងដែលពួកខ្ញុំមិនបានមានទំនាក់ទំនងអ្វីលើសពីមិត្តភ័ក្តទាល់តែសោះ ហើយសារពត៌មានខ្លះដែលចុះបង្ខូចឈ្មោះខ្ញុំទាំង អស់បើនៅបន្តចុះពត៌មានមិនពិតខ្ញុំនិងដាក់ពាក្យបណ្តឹង។

អ្នកនាងថាមានតែមនុស្សថោកទាបទេដែលធ្វើទង្វើបែបនេះខ្ញុំនិងបញ្ចេញភស្តុតាងនៅថ្ងៃស្អែក (ថ្ងៃ នេះ)មនុស្សប្រុសម្នាក់នេះពិតជាថោកទាបលើសការគិត តើពេលណាទើបឈប់តាមចងកម្មពារខ្ញុំបន្តទៀតផ្តាំទៅមនុស្សប្រុសដែលថោកទាបម្នាក់។

គួរបញ្ជាក់ថាមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលដែលបង្កឡើងដោយរថយន្តស៊េរីទំនើប Rolls-Royceមួយ គ្រឿងបានបើកបោះពួយទៅ បុកនឹងរនាំងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុងបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើករថយន្តស៊េរីទំនើបខាងលើបានគេចខ្លួនបាត់។ប៉ុន្តែបើតាមភិន ភាគស្លាកលេខរថយន្តនិងប្រភពព័ត៌មានមួយចំនួ នថាម្ចាស់រថយន្តនេះគឺជាអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយា លោកឌួង ឆាយ។

ដោយឡែកក្រោយពេលកើតហេតុប៉ុន្មាន ម៉ោងគេឃើញលោក ឌួង ឆាយ ដែលជាអតីតស្វាមីបានប ង្ហោះសាររៀបរាប់ថា“អ្នកជាម្តាយកូនៗរបស់យើងខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ ។អានិតកូនៗយើង”។សូមបញ្ជាក់ថាបច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕