វិភាគអ្នកនិពន្ធ លឹម សន្ដិភាព៖ « តែមិនស្រួលហ្នឹង ចំប៉ីខ្មៅ លេងមួយក្បាច់វិញ »

ករណី ហេង យិន ហៅ ចំប៉ីខ្មៅ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះបទល្មើស «ញុះញង់ឲ្យមានការរើសអើង» អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ ។

មុននេះបន្ដិចនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេមើលឃើញថា អ្នកនិពន្ធ លឹម សន្ដិភាព បានចេញមតិវិភាគចំពោះករណី ចំប៉ីខ្មៅ ដោយលើកឡើងថា « មើលផេកចំប៉ីខ្មៅផង មានមនុស្សlikeប៉ុន្មាននាក់។តែមិនស្រួលហ្នឹង ចំប៉ីខ្មៅ លេងមួយក្បាច់វិញ ទៅជាមនុស្សដើរធ្វើអំពើល្អ ឬសប្បុរសធម៌ ច្បាស់ជាមនុស្សចេញមុខសរសើរមិនដាច់មិនខានទេ។ បន្ទាប់មក ចំប៉ីខ្មៅ ក៏ក្លាយជាហេរ៉ូ រួចហើយក៏បានចូលជាសមាជិកបក្សណាមួយផងក៏មិនដឹង។ គេចេះច្បាប់ដែរ ប្រហែលជាមិនល្ងង់ប៉ុន្មានទេ ដែលរៀបចំផែនការអោយគេស្អប់មួយប្រទេស ដើម្បីប្តូរអោយទៅជាគេស្រលាញ់ខ្លួនមួយប្រទេសវិញនោះ។ ពេលខ្លះ​ ចង់លួចសរសើរអូនស្អាតចំប៉ីខ្មៅយ៉ាងម៉េចទេនេះ»។