ចូលរួមរំលែកទុក្ខ ! ករុណា ពេជ្រ ជួបទុក្ខធំខណ:ឪពុកជាទីស្រលាញ់ទទួលមរណភាព

ភ្នំពេញ:នេះគឺជាដំណឹងដ៏សោកសៅនិងក្រៀមក្រំណាស់ចំពោះតារាចម្រៀងលោក ករុណា ពេជ្រ និងក្រុមគ្រួសារទាំងមូលខណ:ដែលលោកឪពុកជាទីស្រលាញ់បានទទួលមរណភាពនៅថ្ងៃនេះ។

តារាប្រុសលោក ករុណា ពេជ្រ បានរៀបរាប់ទាំងសោកសៅនៅព្រឹកថ្ងៃទី១៤ខែតុលានេះថាប៉ាខ្ញុំទៅចោលខ្ញុំហើយសូមប៉ាទៅអោយសុខបើមានជាតិ ក្រោយកូ នសុំកើតជាកូនប៉ាទៀតហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភម ង្គលណាប៉ាណា។

ជាមួយដំណឹមរណ:ទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតនេះដែរគេឃើញមានអ្នកគាំទ្រនិងមហាជនព្រមទាំងអ្នកសិល្ប:ជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក ករុណា ពេជ្រ ផងដែរ៕