ផ្ទុះការរិះគន់យ៉ាងចាស់ដៃលើម្ចាស់ក្រុមហ៊ុនផលិតផលT&L Naturalព្រោះតែរឿងនេះ…..!

ភ្នំពេញ ៖ នៅលេីបណ្តាញសង្គម ថ្មីៗនេះបានផ្ទុះការ រិះគន់ដោយមិនសំចៃមាត់ទៅលេីផេកមួយដែលមា នឈ្មោះថា T&L Natural ក្រោយពីបានបង្ហោះរូ បថតមួយសន្លឹក ដោយភ្ជាប់ជាមួយសំណេរមួយ ដែលក្រេីនរំលឹកអោយបុរសៗងាកមកចាប់អារម្មណ៍លេីភរិយាខ្លួននិងគួរតែរកឱកាសនាំភរិយាទៅដេីរលេងក្រៅផ្ទះ តែពីរនាក់ ដោយមិនចាំបាច់នាំកូនទៅជាមួយ ។

គេសង្កេតឃើញថាបន្ទាប់ពីអានសារខ្លីនេះហេីយ បានធ្វេីឲ្យមហាជនប្រតិកម្មរិះគន់ខ្លាំងៗដោយបង្ហាញការមិនពេញចិត្តចំពោះការលេីកឡេីងបែបនោះថាជាគំរូមិនល្អ ហេីយក៏មានអ្នកចង់ស្គាល់ម្ចាស់សំណេរនេះថាជាអ្នកណាហេតុអ្វីសរសេរសារដែលមិនអោយតម្លៃលើកូនមិនខ្វល់ពីកូនបែបនេះទៅរួច ។

យ៉ាងណាមិញក្រោយពេលបញ្ចេញសារខ្លីនេះនៅលេីបណ្តាញសង្គមបាន១ថ្ងៃ ពេលនេះគេបានម្ចាស់ម្ចាស់សំណេរពិតប្រាកដហេីយគឺជាអ្នកនៅក្នុងរូប ថតនោះតែម្តងដែលមហាជនភាគច្រេីនធ្លាប់បានស្គាល់ពួកគាត់ហេីយថាជាម្ចាស់ ក្រុមហ៊ុនផលិតផ ល T&L Natural គឺលោកឧញ៉ា ឌី ជោត ដែលជាស្វាមីរបស់ លោកជំទាវ លាង ធារ៉ា ដែលគេដឹងថាជាម្ចាស់ប្រ៊េនដ៏ល្បី។

កន្លងមកស្វាមីភរិយាមួយគូនេះ តែងតែត្រូវបានម ហាជនសរសេីរពីអត្តចរិកមានភាពលេចធ្លោនៅក្នុងសង្គម មានតែការស្រលាញ់ពេញចិត្តចំពោះពួកគា ត់តែពេលនេះផ្ទុយស្រឡះ លោកឧកញ៉ា ឌី ជោត និ ងលោកជំទាវ លាង ធារ៉ា បែរជាត្រូវបានមហាជនរិះគន់ ប្រេីសម្តីមិនសមរម្យ នៅលេីcommentដោ យចោទប្រកាន់ថាសំណេររបស់លោកឧកញ៉ា បាន រំលេចស្នេហាផ្អែមល្ហែម មិនខ្វល់ពីកូនចៅតូចៗនៅ ផ្ទះហេតុអី្វនៅក្នុងសំណេរចាំបាច់ ទៅក្រៅតែ២នាក់ ហេីយទុកកូនចោលទៅវិញ?

តួយ៉ាងនៅក្នុង Comment មួយចំនួនបានសរសេ ររិះគន់ចំៗទៅកាន់លោកឧកញ៉ា និងលោកជំទាវ ថា “ចុះកូនហេតុអី្វចាំបាច់មិននាំទៅ សម្រា់ខ្ញុំសុំបដិសធចំណុចខាងលេីហេីយ ព្រោះពេលទៅណា ដែលសប្បាយៗតែងតែនឹកកូនជានិច្ច ពេលចេញក្រៅនាំកូនទៅជាមួយ ឃេីញកូនសប្បាយ ខ្ញុំក៏សប្បាយដែរ ព្រោះកូនជាកែវភ្នែក កូនជាជីវិត មិនចាំបាច់ទាល់អ ត់កូនសប្បាយកេីតទេកូនមិនមែនជនជ្រៀតជ្រែកក្តីសុខទេ តែកូនជាថ្នាំប៉ូវ សម្រាប់ឪពុកម្តាយ ដែលស្រលាញ់កូន…”។

“អ អត់យកកូនទៅម៉េចមានក្តីសុខ?គ្រប់ពេលគឺត្រូវតែមានកូនប្រពន្ធជុំគ្នា នោះ ទេី បជាក្តីសុខពិត ប្រាកដបេីទុកកូនដេកនៅផ្ទះ ម៉ែឪនាំគ្នាតែងខ្លួនស្អាតចេញទៅក្រៅដូចជា អាត្មានិយមពេកហេីយ”, “ចង់ផ្គាប់ចិត្តដៃគូលេីគ្រែ អាត្មានិយម ទុកកូនចោ ល ហេីយនៅមកអួតទៀត ពេលកូនធំឡេីងរៀនតា ម សមមុខ”, “កូនតូចៗ យកផ្ញេីរគេផងប្រយ័ត្នទៅឆេះម៉ដ្ឋ” ។

ឯខ្លះទៀតបានលើកឡើងដែរថាមានមនុស្សស្រីខ្លះក៏ចង់អោយស្វាមីយល់ចិត្ត ចង់មានពេលផ្ទាល់ខ្លួនខ្លះដែរ តែមិនអាចព្រោះតែ ៖ “មិនយកកូនទៅតាម បើប្ដីមិនមកតាមទៀតរឹតតែត្រូវចិត្តប្រពន្ធ។និយា យត្រង់ស្រីគេស្រី ខ្ញុំការហើយមានប្ដីមានកូនស្រ លាញ់ណាស់ប្ដី ស្រលាញ់ណាស់កូនស្រលាញ់គ្រួ សារ តែក៏មានពេលខ្លះចង់នៅម្នាក់ឯង ញ៉ាំបាយម្នាក់ឯង ដើរផ្សារ ស៊បភិងមា្នក់ឯង មើលកុន ផឹកកាហ្វេម្នាក់ឯងតែមួយថ្ងៃទេ……។”សំណាងរបស់មនុស្សស្រីគឺបានប្តីល្អនឹងយល់ចិត្តមិនមែនបានប្តីអ្នកមានទេីបហៅថាសំណាងទេ”ចុះកូនទុកឲ្យអ្នកណាមេីលបេីនៅមេីលតែម្នាក់ឯងនោះ”។

ដោយឡែកក៏មានអ្នកខ្លះលេីកឡេីងថាការរិះគន់វា យប្រហារទៅកាន់លោកឧកញ៉ា និង លោកជំទាវ ព្រោះតែបងប្អូនអាចមិនទាន់យល់ច្បាស់ពីខ្លឹមសារដែលសាមីខ្លួនគេចង់លាតត្រដាងទេីបធ្វេីអោយមា នការភ័ន្តច្រឡំរហូតផ្ទុះការរិះគន់បែបនេះ។

ខាងក្រោមនេះជាសំណេរលោកឧកញ៉ាឌី ជោត ហេី យបងប្អូនអាចចូលរួមផ្តល់យោបល់ថាសំណេរខ្លីនេះមានអត្ថន័យបែបណាដែរ៖

👉 ណាត់ប្រពន្ធញ៉ាំបាយក្រៅកុំយកកូនទៅ , អោ យនាងតែងខ្លួនអោយស្អាត,នាំនាងទៅម្នាក់ឯងអោ យមានសេរីភាព,អោយនាងញ៉ាំរបស់ដែលនាងចង់ ញ៉ាំ,អោយនាងនិយាយរឿងដែលនាងចង់និយាយ
, ថតរូបអោយនាង ,ញ៉ំស្រាក្រហមជល់កែវគ្នា,ជូននាងដើរលំហែរ១ជុំ,មកផ្ទះវិញដោយស្នាមញញឹម។

ធ្វើអោយដូចគ្រាដំបូងដែលអ្នកស្រលាញ់នាងអញ្ជឹ ងទើបនាងកក់ក្ដៅហើយនាងមានអារម្មណ៍ថានាងបានជ្រើសរើសស្វាមីបានត្រឹមត្រូវរួមដំណើរជីវិត។
តេីបងប្អូនយល់យ៉ាងណាដែរចំពោះសំណេរនេះ? ៕