តារាកំប្លែងជើងចាស់លោកតា ហ្វុយហ្សូ ធ្លាក់ខ្លួនឈឺធ្ងន់គួរឲ្យបារម្ភ

ភ្នំពេញ:តារាកំប្លែងជើងចាស់ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្ប:ខ្មែលោកតា ហ្វុយហ្សូ បានធ្លាក់ ខ្លួនឈឺធ្ងន់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទានៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេ។

បើយោងតាមការឲ្យដឹងពីកូនស្រីបង្កើតរបស់លោ កតា ហ្វុយហ្សូ បានរៀប់ថាលោកតា ហ្វុយហ្សូត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតាំងពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១ដោយ សារជំងឺធ្វើទុក្ខខ្លាំង។

អ្នកនាង ស៊ូ វណ្ណថា បញ្ជាក់ថាលោកតា ហ្វុយហ្សូ
គឺមានអាការៈជំងឺក្អកនិងហត់ខ្លាំងដោយមានពេល ខ្លះក្អក ដង្ហក់រហូតចង់ស្ទះម្ដងៗផងដែរទើបក្រុមគ្រួ សារសម្រេចបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យតែម្តង។

អ្នកនាងបន្ថែមថាមូលហេតុដែលឪពុក(តារាកំប្លែង ហ្វុយហ្សូ)ធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរបែបនេះគឺដោ យសារតែលោកមានជំងឺរលាកសួតនិងរលាកតម្រ ងនោមព្រោះកាលពីប្រមាណជាង១០ឆ្នាំមុនគាត់ធ្លាប់មានជំងឺរបេងម្ដងរួចមកហើយទើបក្រោយមកក៏ស្រាប់តែកើតជំងឺនេះ។

តាមរយ:ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់លោកតា ហ្វុយហ្សូ នេះដែរត្រូវបានមហាជននិងអ្នកគាំទ្រជា ច្រើនបង្ហាញការព្រួយបារម្ភនឹងមានការជួនពរឲ្យលោកតា ហ្វុយ ហ្សូ ឆាប់ជាសះស្បើយពីជំងឺឆាប់ៗផងដែរ៕