តារាចម្រៀង ករុណា ពេជ្រ កោសក់សាងផ្នួសកាន់ទុក្ខឪពុកលាចាកលោក

ភ្នំពេញ:តារាចម្រៀងលោក ករុណា ពេជ្រ បានកោសក់កាន់ទុក្ខលោកឪពុកជាទីស្រលាញ់ ម៉ុក សាខ ន ដែលបានទទួលមរណៈភាពក្នុងជន្មាយុ៧៥ឆ្នាំកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ដោយជំងឺប្រចាំកាយមានរយ:ពេលជាច្រើនឆ្នាំ។

លោក ករុណា ពេជ្រ ក៏បានប្រកាសជាសាធារណ: នូវដំណឹងដ៏សោកស្តាយនិងសៅសៅខ្លាំងព្រោះថាពេលនេះលោកកំពុងតែមានទុក្ខធំដោយសារតែត្រូវបែកពីលោកឪពុកជាទីស្រលាញ់ជារៀងរហូតហើ យ។ក្នុងសម្លៀកគ្រង់ស្បង់ជីពរលោក ករុណា ពេ ជ្រ បានថ្លែងសារយ៉ាងក្ដុកក្ដួលថាសូមឧទ្ទិសកុស ល ផលបុណ្យ ជូនញោមពុក….។

ករុណា ពេជ្រ បន្តថាសូមផលបុណ្យដែលអត្មាបានសាង នាពេលនេះ បានដល់បងប្អូនញោមខ្មែរទាំងក្នុងប្រទេសក្រៅប្រទេសស្មើៗគ្នា។ជាពិសេសអត្មា នៅតែអរព្រះគុណនិងអរគុណនូវទឹកចិត្តជាពិសេ សសាររំលែកទុក្ខប្រមុខថ្នាក់ដឹកនាំរួមជាមួយបងប្អូ ន ក្នុងបណ្តាញសង្គមFacebookជាមួយការចាក ចេញទៅឆ្ងាយគ្មានថ្ងៃត្រឡប់របស់ញោមពុកនាពេ លនេះ។

គូរបញ្ជាក់ថា ករុណា ពេជ្រ តែងតែបង្ហាញនូវក្ដីស្រ លាញ់ចំពោះលោកឪពុកពិសេសលោកក៏បានបំពេ ញតួនាទីជាកូនល្អដោយការមើលថែលោកឪពុកតាំ ងពីដើមរហូតដល់ពេលដែលលោកត្រូវបាត់បង់ជីវិ តផងដែរ។ប៉ុន្ដែពេលនេះលោកត្រូវព្រាត់ឪពុកគ្មានថ្ងៃត្រឡប់ទើបលោកមិនអាចទប់ទឹកភ្នែកបានទេរ ហូតកោសក់សម្រក់ទឹកនេត្រានៅចំពោះមុខវិញ្ញា ណក្ខន្ធលោកឪពុកជាទីស្រលាញ់៕