តារាចម្រៀង វីរ: និច្ច ដឹកដៃគូស្នេហ៍ចូលរោងការអ្នកសិល្ប:ល្បីៗចូលរួមច្រើន,មិនខ្វល់ពីកូវីដ

ភ្នំពេញ:តារាចម្រៀងស្រីវ័យក្មេង វីរ: និច្ចនិងស្វាមីបានដឹកដៃគ្នាចូលរោងការហើយនៅថ្ងៃទី១៦ខែតុ លាឆ្នាំ២០២១បន្ទាប់ពីរៀបចំពិធីភ្ជាប់ពាក្យបានប្រ មាណជាង២ខែកន្លងទៅនេះ។

ពិធីអាពាហ៍ពិពាហ៍របស់តារាចម្រៀង វីរ: និច្ច នៅ ពេលនេះត្រូវបានគេមើលឃើញថានាងរៀបចំឡើងអំឡុងពេលនៃបរិបទជំងឺកូវីដ-១៩ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វីរ: និច្ច និងអនាគត់ស្វាមីបានរៀបចំពិធីមង្គលការនេះដោយមានវត្តមានចាស់ទុំទាំងសងខាងចូលរួមព្រមជាមួយអ្នកសិល្ប:រួមអាជី ពជាច្រើនផងដែរ។

តាមរយ:ការបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ(១៦ខែតុលា)គឺគេឃើ ញមានវត្តមានតារាប្រុស-ស្រីល្បីៗដែលចូលរួមអ បអរពិធីមង្គលការដូចជា, កញ្ញា ដួង ម៉ានិច ,កញ្ញា ស៊ូ ស៊ីរីកា ,កញ្ញា អ៊ីវ៉ា ,កញ្ញា សុខ ពិសី ,នាយ ចឺម ព្រមទាំងសិល្បករ-សិល្បការិនីមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះក៏មានមិត្តភក្តិនិងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំចែករំលែកភ្ជាប់នឹងកា រជូនពរព្រមទាំងសារចូលរួមអបអរដល់ តារាស្រី វីរៈ និច្ច និងស្វាមីឱ្យមានសុភមង្គលក្នុងគ្រួសារនាថ្ងៃអនាគត់៕