អ្នកបើករថយន្ដRolls Royceព្រលះក្បាលនាគពុះចែកទ្រូងផ្លូវផ្លាកលេខកម្ពុជា-MR.IDOLមិន មែ នជាដេត ម៉ាលីណា ទេ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តRolls Royceពណ៌សផ្លាក លេខកម្ពុជាMR.IDOLដែលបើកបុក បង្គោលភ្លើងនិងក្បាលនាគពុះចែកទ្រូងផ្លូវកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ខែតុលាឆ្នាំ២០២១តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីសង្កាត់ទឹកថ្លាខណ្ឌសែនសុខអ្នកបើកបរពុំមែនជាអ្នកនាង ដេត ម៉ាលីណា ទេ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីអគស្នងការដ្ឋាននគរបាលជាតិ។ប្រភពបានលើកឡើងថាសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងលទ្ធផលនៃចំណាត់ការរបស់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Royពណ៌សផ្លាកលេខកម្ពុជា MR.IDOL ដែលបានបេីកបុកបង្គោលភ្លេីងនិងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២១វេលា ម៉ោង ០២និង ២០នាទី ត្រង់ចំណុចមុខវិហារចិន មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ច រាចរណ៍នេះភ្លាមសមត្ថកិច្ចជំនាញបានចុះធ្វេីការពិនិត្យនៅជុំវិញនិងបរិវេណកន្លែងកេីតហេតុ ជាលទ្ធ ផលរកពុំឃេីញមានកាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីសកម្មភាពពេលកេីតហេតុ នោះទេ។សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកបានធ្វេីការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោកនិងបានធ្វេីការកោះអញ្ជេីញម្ចាស់រថយន្តបង្ក ឱ្យចូលខ្លួនបំភ្លឺនិងទទួលខុសត្រូវ លេីករណីបង្កនេះ ។

ក្រោយពីធ្វេីការស្រាវជ្រាវនិងស្តាប់នូវចម្លេីយរបស់ឈ្មោះ ចិន ពុទ្ធឆាត ភេទប្រុស ជាតំណាងម្ចាស់រថនយន្ត បានបញ្ជាក់ថាអ្នកបេីករថយន្តបង្កគ្រោះថ្នាក់ គឺឈ្មោះ ដេត ឫទ្ធី ភេទប្រុស ជាបងប្រុសបង្កេីតរបស់ម្ចាស់រថយន្ត ជាមួយនោះដែរឈ្មោះ ដេត ឫទ្ធី ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថាខ្លួន ពិតជាអ្នកបេីករថយន្តRoll Royរបស់ប្អូនស្រីគាត់បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែនដោយគាត់បានធ្វេីដំណេីរចេញពីហាងមួ យកន្លែងនៅជិតផ្សារTKក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ ដល់កន្លែងកេីតហេតុបានជែងរថយន្តមួយគ្រឿងក៏ជ្រុលចង្កូតទៅបុករបាំងថ្ម និងបង្គោលភ្លេីងបំភ្លឺផ្លូវ ។

ដោយទទួលស្គាល់នូវកំហុសជនបង្កក៏បានយល់ ព្រមសម្របសម្រួលបញ្ចប់ដោយបានសងសំណងទៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេ ញកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ម្យ៉ាងវិញទៀ តករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡេីយ ជាមួយនោះដែរខាងមន្ទីរសាធារណ: ការក៏មិនបានដាក់ពាក្យបណ្តឹងលេីករណីនេះដែរ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាការអនុវត្តច្បាប់គឺយោងទៅលេីភស្តុតាងច្បាស់លាស់ មិនមែនជាការចោទប្រកាន់ខុសឬត្រូវ ទៅតាមការគិតឬនឹងឃេីញនោះទេ៕