តារាកំប្លែង ខ្ញុង ចេញមុខបកស្រាយនិងបញ្ជាក់ពីចំនួនទឹកប្រាក់ទទួលបានពីសប្បុរជន

ភ្នំពេញ:តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដាហៅខ្ញុង នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះបានចេញមុខបកស្រាយនិងបញ្ជាក់ការពិតជាថ្មីរឿងជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លារតាមរយ:សន្និសីទសារព័ត៌មាននៅផ្ទះរបស់នាងផ្ទាល់នៅខណ្ឌព្រែកភ្នៅ។

ការចេញមុខបំភ្លឺរបស់អ្នកនាង ខ្ញុង នេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ថាជាការរៀបចំឆាកល្ខោនឬគម្រោងបោកប្រាស់មហាជនជុំវិញរឿងរ៉ាវដែលជំពាក់បំណុលគេជាងកន្លះលានដុល្លារ។ដោយសារហេតុផលនេះហើយទើបនាងបានចេញមុខជាថ្មី។

នៅចំពោះមុខអ្នកសារព័ត៌មាននិងមហាជនជាច្រើនដែលទស្សនាការLiveអ្នកនាង ខ្ញុង បានបញ្ជាក់ថានាងមិនបានកុហក់ឬបោក់ប្រាស់មហាជននោះទេអ្វីដែលខ្លួនទម្លាយរឿងជំពាក់លុយគេជាងកន្លះលានដុល្លារនេះវាគឺជាការពិតដែលនាងផុងខ្លួនរយ:ពេលប្រមាណជាង៣ឆ្នាំកន្លងទៅនេះ។

អ្នកនាង ខ្ញុង បន្តថាអ្វីទាំងអស់នេះវាពុំមែនជាការ រៀបចំសម្តែងដើម្បីកុហក់អ្នកគាំទ្រនិងមហាជនទេតែវាជាការពិតហើយការដែលទៅសារភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញគឺគោលបំណងឲ្យម្ចា ស់បំណុលទាំងអស់ដឹងថានាងមិនបានគេចវេសពីបញ្ហាឡើយ។យ៉ាងណាមិញ ខ្ញុង នៅតែប្រកាសថា បើម្ចាស់បំណុលគេមិនយោគយល់ទេខ្លួនសុខចិត្តជាប់ពន្ធធាគារ។

ទទ្ទឹមគ្នានេះតារាកំប្លែងខ្ញុង ក៏បានបង្ហាញនូវចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនតាមរយ: Acount ABA ដែលគិតត្រឹកព្រឹកថ្ងៃទី២០ខែតុលានេះផងដែរ។អ្នកនាង ខ្ញុង បានបញ្ជាក់ថាទឹកប្រាក់ដែលទទួលបានពីសប្បុរសជនគឺមានចំនួន ៥៦៥ ៤២. ៣៧ ដុល្លារ(ប្រាំមុឺនប្រាំមួយពាន់ប្រាំរយសែសិបពីរដុលារ ចុច សាមសិបប្រាំពីរសេន ) ។

អ្នកនាង ខ្ញុង ក៏បានប្រកាសជាសាធារ ណ:ដែរថាចំពោះទឹកប្រាក់ដែលនាងទទួលបានពីសប្បុរសជនជាង៥ម៉ឺនដុល្លារខាងលើនេះគឺបរិច្ចាគចំនួន៥០ ភាគរយជួយដល់មន្ទីពេទ្យគន្ធបុប្ផានិងចាស់ជរាចំណែក៥០ភាគរយទៀតផ្អឹបទុកសិនដើម្បីរកអ្នកជំនាញជួយព្រឹក្សាដោះបំណុលគេតាមដំណាក់កាលព្រោះបើសងតែម្នាក់ទុកម្នាក់នោះនិងមានការច្រណែនគ្នា។

អ្នកនាង ខ្ញុង បន្ថែមថាអ្នកនាងនៅតែព្រមទទួល កំហុសទាំងអស់ដោយមិនរត់ទៅណាឡើយ។ហើយក៏អរគុណដល់បងប្អូនសប្បុរសធម៌ទាំងអស់ដែ លជួយខ្លួនក្នុងគ្រាលំបាកសូមឱ្យបងប្អូនចម្រុងច ម្រើនកុំឲ្យមានទុក្ខលំបាកដូចនាង៕