បុរសម្នាក់សុខចិត្តជាប់ពន្ធនាគារជំនួស ចំប៉ីខ្មៅ

ខណៈពេលនេះដែលចំប៉ីខ្មៅត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់មណ្ឌលកែប្រែ ព្រៃ ស ក្រោយពេលដែលបុគ្គលរូបនេះបានជេរប្រមាថជាតិសាសន៍កម្ពុជា មិនសំចៃមាត់។ ប្រតិកម្មរបស់មហាជនដ៏កក្រើកពេញ Facebook នេះបានធ្វើអោយមន្ត្រីធំៗនៅមិនស្ងៀមឡើយ ដោយបានចេញបញ្ជារអោយឃាត់ខ្លួនបុគ្គលឈ្មោះ យិន ហេង អោយខានតែបាន ហើយមិនដល់មួយថ្ងៃផង យិន ហេង ដែលគេស្គាល់ថាឈ្មោះ ចំប៉ីខ្មៅ ត្រូវបានឃាត់ខ្លួន។

ដំណើរការអនុវត្តន៍ច្បាប់មកទល់នឹងពេលនេះ ចំប៉ីខ្មៅ ត្រូវបានបញ្ជូនខ្លួនបន្តទៅកាន់មណ្ឌលកែប្រែ ព្រៃ ស ជាបណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោសនៅពេលក្រោយ។ ថ្មីៗនេះដែរបងប្រុសរបស់ចំប៉ីខ្មៅ ដែលមាន Facebook ឈ្មោះថា កូន នាគ តូច បានចូល Comment ថាខ្លួនសុំចូលគុកជំនួសប្អូន ដោយលោកបានសរសេរថា “បើអាចខ្ញុំសុំជាប់កុកជំនួសប្អូនរបស់ខ្ញុំ យិន ហេង”។ គួរបញ្ជាក់ផងដែរថា បុគ្គល យិន ហេង ហៅចំប៉ីខ្មៅ បានធ្វើអោយមហាជនខ្មែរជាច្រើន មានការខឹងសម្បារយ៉ាងខ្លាំង ក្រោយបុគ្គលរូបនេះបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរមកកាន់ជាតិសាសន៍កម្ពុជា ទាំងមូលក្រោយអះអាងថាខឹង យុវជន៣នាក់ ជិះម៉ូតូមកខោកក្បាលខ្លួន៕