ខ្ញុង សម្រេចវេលុយឲ្យទៅម្ចាស់ដើមវិញទាំងអស់និងប្រកាសលក់ផ្ទះ ឡានយកលុយធ្វើដើមទុនចុងក្រោយ

ភ្នំពេញ:ក្រោយកើតមាននូវរឿងរ៉ាវរិះគន់លើតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលទម្លាយថាខ្លួនជំពាក់លុយគេជិត៦០ម៉ឺនដុល្លារនោះកាលពីព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១សាមីខ្លួនក៏បានចេញមុខបកស្រាយដោយបញ្ជាក់ថានាងគ្មានគំណិតកុហក់ទេហើយរឿងជំពាក់លុយគេវាជាការពិត។

បន្ទាប់ពីការបកស្រាយនេះមិនបានប៉ុន្មានអ្នកនាង ខ្ញុង នៅយប់ថ្ងៃទី២០ខែតុលាក៏បានបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុករបស់ខ្លួនរៀបរាប់បែបនេះថាជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំមានរឿង៤។

១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំត្រឡប់ទៅបងប្អូនវិញទាំងអស់សូមបងប្អូនផ្ញើ វិក្ក័យបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ។

២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។

៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដីដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ។

៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។អ្នកនាង ខ្ញុង បានបន្ថែមថានាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី៕