អ្នកនាង ធី សុវណ្ណថា ផ្តល់យោបល់៤ចំណុចដល់ ខ្ញុង អំឡុងកំពុងជួបវិបត្តិបំណុល

ភ្នំពេញ:គេកត់សម្គាល់ឃើញថារឿងរ៉ាវរបស់តារាកំ ប្លែងអ្នកនាង ខ្ញុង អំឡុងរយ:ពេលប៉ុន្មានថ្ងៃនេះនៅ តែជាប្រធានបទក្តៅនិងផ្ទុះខ្លាំងលេីបណ្ដាញសង្គមដែលអ្នកវិភាគជាច្រេីនកំពុងវែកញែកចំពោះហេតុ ផលរឿងនេះ។

យ៉ាងណាមិញគេក៏ឃើញមានទស្សនិកជនមួយចំ នួននូវតែបង្ហាញការអាណិតអាសូរនិងខ្លះទៀតលើ កទឹកចិត្តចំពោះ ខ្ញុងខណ:មួយចំនួនទៀតក៏បានរិះគន់នឹងមិនព្រមជឿលើការបកស្រាយរបស់តារាកំប្លែងអ្នកនាង ខ្ញុង ទេ។

ដោយឡែកចាប់អារម្មណ៍មកមើលអ្នកនាងធី សុវ ណ្ណថា ឯណ្ណេះវិញនៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២ ០២១នេះក៏បានបង្ហោះសារដោយបង្ហាញទឹកចិត្តអាណិតដល់អ្នកនាង ខ្ញុង និងផ្តល់នូវយោបល់ចំ នួន៤ចំណុចផងដែរ។

យោងតាមខ្លឹមសាររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ធី សុវណ្ណថា បានលើកឡើងថា
សារផ្ញើជូនបង ខ្ញុង ខ្ញុំពិតជាអាណិតបងណាស់
បងកំពុងលង់ទឹកលង់បំណុលលង់គំនិត។ខ្ញុំជូនយោបល់៤ ចំណុច,

១.កុំទាន់សម្រេច អ្វីទាំងអស់

២.សូមបង បិទទូរស័ព្ទ សម្រាក២,៣ថ្ងៃ

៣.ជួបអ្នកជំនាញហិរញ្ញវត្ថុនិងមេធាវី

រៀបផែនការ សងបំណុល….។

៤.ឆ្លើយតប ក្នុងបណ្តាញសង្គមប្រុងប្រយ័ត្ន

អ្នកនាង ធី សុវណ្ណថា បានបន្ថែមថា បើគាត់មាន ការខុសឆ្គងសូមពូមីងបងប្អូនកុំប្រកាន់គាត់កុំជាន់គាត់ព្រោះគាត់កំពុងលង់ទឹក។ខ្ញុំយល់ថារឿងបងខ្ញុង អាចដោះស្រាយបានខ្ញុំសូមលើកទឹកចិត្តនិងគាំទ្របងស៊ូៗដើម្បីគ្រួសារនិងកូនតូចៗរបស់បង៕