តារាសម្តែង អ៊ឹម ជីវ៉ា រំភើបស្រក់ទឹកភ្នែកពេលទទួលបានកាដូចិញ្ចៀនពេជ្រតម្លៃជិត១ម៉ឺនដុល្លារ

ភ្នំពេញ:តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបង្ហាញអារម្មណ៍រំភើបខ្លាំងរហូតស្រក់ទឹកភ្នែកពេលទទួលបានកាដូធំចិញ្ចៀនពេជ្រតម្លៃជិត១ម៉ឺនដុល្លារពីបុរសម្នាក់។

លោក អ៊ឹម ជីវ៉ាបានរៀបរាប់ថារំភើបណាស់បងប្អូនអើយស្រក់ទឹកភ្នែកហើយខ្ញុំមិននឹកស្មានថាថ្ងៃនេះខ្ញុំបាទបានទទួលការដូចិញ្ចៀនពេជ្រ១វង់តម្លៃ៧៧ ៤៦.២៣ដុល្លារ(ប្រាំពីពាន់ប្រាំពីររយសែសិបប្រាំមួយចុចម្ភៃបីដុលារ) ដែលជាការផ្តល់កាដូចិញ្ចៀនពេជ្រពីបងប្រុស ចិន សំណាង អគ្គនាយកក្រុមហ៊ុនហាងCSNJ និងជាម្ចាស់ហាង ពេជ្រ CSNJ មកអោយខ្ញុំបាទ អុឹម ជីវ៉ា ។

តារាប្រុសលោក អ៊ឹម ជីវ៉ា បន្តថាខ្ញុំមិននឹកស្មានថា ខ្លួនឯងមានសំណាងបែបនេះទេគាត់ថាហៅមកនិយាយការងារមានអីមកដល់គាត់បើកទូដែកអោយចិញ្ចៀនពេជ្រមួយវង់ដោយគាត់បាននិយាយថានេះជាការលើកទឹកចិត្តដល់ប្អូន អុឹម ជីវ៉ា ដែលបានសាងអំពើល្អកន្លងមកនេះជាការដូចចិញ្ចៀនពេជ្រពិតៗ។

លោកនិយាយទផតថាខ្ញុំស្មានថាខ្លួនឯងយល់សប្តិតើ តែនេះទទួលបានការដូចិញ្ចៀនពេជ្រមែនទែន អំពើល្អពិតជាមិនសាបសូន្យមែន។សូមគោរពជូនពរបងប្រុស ចិន សំណាង ដែលបានផ្តល់ការដូចិញ្ចៀនពេជ្រ១វង់ដល់ខ្ញុំបាទ អុឹម ជីវ៉ា សូមគោរពជូនពរបងមានសុខភាពល្អ ជោគជ័យសម្រេចគ្រប់ភាកិច្ចការងារ៕