មិនធម្មតា! ឱក សុគន្ធកញ្ញា ធ្វើឱ្យអ្នកគាំទ្រសរសើរគ្រប់គ្នាក្នុងការចូលរួមបង្ហាញវប្បធម៌កម្ពុជាកាន់ពិភពលោក

ភ្នំពេញ: កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កាលពីម្សិលមិញតំណាងឱ្យប្រទេសកម្ពុជាបានបង្ហាញវត្តមានទៅចូលរួមការប្រគំតន្រ្តី«Mekong-Korea Friendship Concert» ។

កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២១ ខណ:ការប្រគំតន្រ្តីនេះ គឺជាការអបអរ « Mekong-Korea Exchange Year» ដែលបង្ហាញពីវប្បធម៌របស់ប្រទេសកូរ៉េនិងប្រទេសចំនួន ៥ ទៀតមានដូចជា ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។

នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ឱក សុគន្ធកញ្ញា គេក៏បានឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់នឹងសំណេរថាសួស្ដីអ្នកទាំងអស់គ្នា បានមើលការសម្ដែងកាលពីយប់មិញទេ ? ពេញចិត្តត្រង់ណាជាងគេ? ចែករំលែកទាំងអស់គ្នាណា។

ដោយឡែកនៅគណនីហ្វេសប៊ុកឈ្មោះ Srong Pheavy បានសរសេរដែរថាមោទនៈភាព ជាតិខ្មែរ យប់មិញគឺជារាត្រីដ៏អស្ចារ្យដែលកំពូលតារាស្រីនៅកម្ពុជាបានបង្ហាញសមត្ថភាពប៉ិនប្រសព្វ និងវប្បធម៌កម្ពុជាដ៏អស្ចារ្យទៅកាន់ពិភពលោកអោយបានស្គាល់ពីសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបដែលខ្មែរមាន៕