
នៅហាងកាហ្វេធំមួយមានមិត្តភ័ក្តិមួយក្រុមជាជាតិសាសផ្សេងៗគ្នា មកជុំគ្នាជជែកគ្នាលេងថ្ងៃសម្រាក ក្នុងនោះ
មានជប៉ុន បារាំង ខ្មែរ និងជាតិសាសដទៃទៀត។ កំពុងតែផឹកកាហ្វេមិត្តម្នាក់ក្នុងក្រុមក៏បានលើនិយាយពីការគោរព និងពេលវេលា។ ម្នាក់ក្នុងចំណោមពួកគេបានលើកជាសំណួរមកថា តើសម្លាញ់ទាំងអស់គ្នាមានដឹងអត់ថា ជនជាតិណាដែលស្រឡាញ់ពេលវេលាជាងគេបំផុតក្នុងលោក?
ភ្លាមនោះ ម្នាក់ជាជនជាតិបារាំងបានឆ្លើយថា ជាតិសាសខ្លួនជាអ្នកស្រឡាញ់ និងគោរពពេលវេលាជាងគេ ព្រោះបារាំងយករូបមាន់ដែលជាសត្វគោរពពេលវេលាបំផុតទៅដាក់ជារូបសត្វតំណាងជាតិគេ។ រំពេចនោះ មិត្តម្នាក់ដែលជាជនជាតិជប៉ុនបានបដិសេធ៖ អត់ទេ គឺជប៉ុនឯណោះទេ សម្លាញ់ទាំងអស់ដឹងអស់ ជប៉ុនស្អប់បំផុតរហូតអាចបញ្ចប់កិច្ចសន្យារកស៊ី ឬការងារផ្សេងៗជាមួយជនណាដែលមកមិនទាន់ពេលវេលាកំណត់។ ចឹងហើយ គឺជនជាតិជប៉ុនទេ ដែលគោរពស្រឡាញ់ និងចាត់ទុកពេលវេលាជាមាសប្រាក់។
មិននៅស្ងាម ម្នាក់ក្នុងចំណោមពួកគេបានលើកឡើងថា៖ សម្រាប់ខ្ញុំគិតថា គឺជនជាតិខ្មែរស្រឡាញ់ពេលវេលាជាងគេបំផុត ព្រោះប្រជាពលរដ្ឋខ្លះ សូម្បីភ្លើងស្តុបចរាចរណ៍មានរយៈត្រឹមតែ មិនដល់ ៦០ វិនាទីផង ក៏ពួកគាត់រងចាំមិនបានផង។ ហេតុដូច្នេះ មានតែខ្មែរទេ ដែលគោរពពេលវេលាជាងគេ៕ 😀