ពិធីករ សុខ រ៉ាស៊ី ពោលពាក្យបែបនេះទៅកាន់លោក ឌួង ឆាយ ក្រោយអានសារដ៏កម្សត់

ភ្នំពេញ:បន្ទាប់ពីការបង្ហោះសារដ៏កម្សត់របស់លោក ឌួង ឆាយ ជុំវិញរឿងកូនភ្លាមៗនេះពិធីករលោក សុ ខ រ៉ាស៊ី ក៏បានបង្ហាញការអាណិតនិងសរសើរខ្លាំងលើអតីតលោកឧកញ៉ារូបនេះ។

យោងតាមខ្លឹមសាររបស់ពិធីករលោក សុខ រ៉ាស៊ី បា នរៀបរាប់បែបនេះថាអ្នកមានកូនបានយល់អារម្ម ណ៍នេះបើមនុស្សមិនគិតពីកូនថ្មើរនេះប្រហែលដេ កឱបស្រីថ្មីហើយសោយសុខលើកំនរមាសប្រាក់បា ត់ហើយ។សូមសរសើរគាត់ទោះរវល់យ៉ាងណាតែគិតដល់កូន។

សុខ រ៉ាស៊ី និយាយបន្តថាពាក្យដែលគាត់សរសេរថាអានិតកូនៗ ខ្ញុំខ្វះភាពកក់ក្តៅ(ក្នុងស្ថានភាពមិនអា ចជួបកូនបង្កើតយើងបាន)ខ្ញុំមានកូនដែរខ្ញុំអានហើ យទប់ទឹកភ្នែកមិនចង់បាន!សំណាងល្អមនុស្សល្អក្នុងកែវភ្នែកខ្ញុំ ឌួង ឆាយ។

ការលើកឡើងរបស់ពិធីករ សុខ រ៉ាស៊ី ខាងលើនេះបន្ទាប់ពីឃើញលោក ឌួង ឆាយ បង្ហោះសារកម្សត់ថាខ្ញុំបាទនិងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន១សប្តាហ៍ដើម្បីជួបកូនៗជាលើកទី២ហើយប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។សូមពូមីងបងប្អូនទាំងអស់គ្នាពិចា រណាតាមការគួរ។

លោក ឌួង ឆាយ បន្តថាច្បាប់ធម្មជាតិក្តីច្បាប់មនុ ស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុកនិងកូនៗខ្ញុំបានទេ។រយៈពេលជាងកន្លះឆ្នាំជួបកូនៗខ្ញុំបានតែ៣ដង។អានិតកូនៗខ្ញុំណាស់ខ្វះភាពកក់ ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់៕