អ៉ិន សុភិន ស្នើអោយកែតម្រូវការយល់ច្រឡំជុំវិញភាពចម្រូងចម្រាស់រឿងឈុតតំណាងជាតិ

ភ្នំពេញ:បន្ទាប់ពីមានការបញ្ចេញព័ត៌មានថាមិនអ នុញ្ញាតិអោយយកឈុតតំណាងជាតិដែលមានរូបប្រាសាទអង្គរវត្តទៅប្រកួតនៅប្រទេសថៃបានធ្វើ អោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយស្រទាប់មហា ជនក៏បង្ហាញអារម្មណ៍ខឹងសម្បាជុំវិញករណីថៃមិនអោយយកឈុតនេះទៅប្រកួតផងដែរ។

លោក អ៉ិន សុភិន អ្នករៀបចំការប្រកួតនៅកម្ពុជា បានអះអាងថាភាគីថៃមិនបានហាមប្រាមនោះទេ ហើយទំនងជាអ្នកច្នៃឈុតយល់ច្រឡំរឿងក្រុមការ ងាររបស់លោកទទូចអោយកែច្នៃឈុតនោះអោយប្រណិតហើយបើសភាពនៃឈុតគឺមានកង្វះខាតដូចដែលឃើញគឺនឹងមិនអោយយកទៅទើបអ្នកច្នៃឈុតបែរជាធ្វើអោយមានការយល់ច្រលំថាកម្មវិធីមិនអោយយកទៅនិងថាភាគីថៃបដិសេធព្រោះមា នជាប់រូបប្រាសាទអង្គរវត្ត។

លោកបញ្ជាក់ថា ក្រោយបញ្ចប់ Miss Grand Ca mbodia ឈុតតំណាងជាតិមួយនេះមានសភាពបាក់បែកហើយស្នោនិងកំុប្លាកេដែលពិបាកបត់បែន ទើបលោកបញ្ជាក់ថាបើមិនមានការកែច្នៃនិងរៀប ចំ អោយប្រណិតទេគឺត្រូវតែដូរឈុតនោះចេញ ដើ ម្បីកុំអោយបាក់បែកនិង ពិបាកដំឡើងឡើងវិញ នៅពេលដឹកតាមយន្តហោះ។

លោកនឹងក្រុមការងារទាមទាអោយម្ចាស់ឈុតនេះ កែលម្អរូបតោនិង ផ្ទាំងប្រាសាទដោយតម្រូវអោយប្រើជ័រ ឬ សម្ភារៈដែលស្វិត ហើយមាំ ហើយក៏ត្រូវចាប់វីសអោយកជាប់ផងដែរ ដើម្បីកុំអោយខូចឆាកថៃ។ លោកថា ក្រុមការងាររបស់លោកគ្រាន់តែទាមទាអោយយកឈុតនោះទៅកែអោយមាំប៉ុណ្ណោះ ហើយបើកែបានតូច និង ស្រួលបត់ ទើបអាចឡើងយកទៅបាន។

លោកថាភាគីថៃអត់មានដឹងរឿងមួយនេះទេតែគឺ ជាគោលការណ៍ដែលក្រុមការងារ Miss Grand Cambodia ដាក់សំណើរមកកាន់អ្នកច្នៃឈុត អោយមានការច្នៃប្រណិតបន្ថែម ដើម្បីកុំអោយបា ក់បែកពេលដឹកតាមយន្តហោះ។លោកថានេះជាករណីយល់ច្រលំ ហើយនៅក្នុងពេលនេះ លោកក៏អត់ជំទាស់នឹងការយកឈុតតំណាងជាតិ ដែលមា នទំហ៊ំធំនោះទៅប្រកួតផងដែរ តែដាច់ខាតត្រូវកែចាប់វីសអោយជាប់ និង អោយស្រួលដំឡើង ដោ យសារតែពេលប្រកួតនោះ គឺបវរកញ្ញាកម្ពុជា ទៅប្រកួតតែម្នាក់ឯង ដំឡើងឈុតឡើងវិញក៏ម្នាក់ឯង ដែលលោកយល់ថាបើគ្មានការកែតម្រូវ គឺដឹកយកទៅប្រកួតមិនកើត។

លោកស្នើអោយបញ្ឈប់ការយល់ច្រឡំនឹងថាខាងភាគីថៃអត់ដឹងរឿងកម្ពុជាសម្រេចយកឈុតអ្វីទៅប្រកួតនោះទេ គឺអាចមានការយល់ច្រលំព្រោះតែលោកតម្រូវអោយកែច្នៃអោយបានល្អជាមុនសិន អោយជាប់ម៉ឺងជាមុនសិនដើម្បីធានាគ្មានបញ្ហារឿងបាក់បែក និង ពិបាកដំឡើងទើបអនុញ្ញាតិអោយយកទៅប្រកួតនោះតែប៉ុណ្ណោះ។ លោកថាក្រុមហ៊ុនមិនខ្លាចក្នុងការចំណាយថ្លៃដឹកនោះទេ ហើយបើទោះជាឈុតនោះធំជាងនេះ ក៏លោកសប្បាយចិត្តរ៉ាប់រងផងដែរ ប៉ុន្តែពិបាកដឹកជញ្ជូន គឺលោកពិតជាស្នើសុំកែតម្រូវ ឬ តម្រូវអោយដូរឈុតតែម្ដងដើម្បីកុំអោយចំណាយថ្លៃដឹកអស់ដល់ជិត១ម៉ឺនដុល្លារ តែបែរជាយកទៅខូចខាត ឬ មិនច្បាស់ពីភាពរឹង មាំ។

ឥឡូវនេះលោកក៏ប្រកាសថា នឹងគ្មានការប្ដូរឈុតមួយនេះនោះដែរគឺនៅតែរក្សាជំហរយកឈុតដដែ លទៅដោយរក្សាទាំងទំហ៊ំឈុតគឺអត់បង្រួមទេតែតម្រូវអោយអ្នកធ្វើឈុតប្ដូរពីស្នោ និង កុំផ្លាកេមិនរឹងមាំ មកជាជ័រស្វិត ឬ ពីវត្ថុធាតុដើមផ្សេង ដើម្បី អោយស្រួលបត់ឡើងយន្តហោះ៕