សរសើរទឹកចិត្ត !លោកស្រី តេង ដាណា ហៅអាម៉ីឧបត្ថម្ភថវិការ៤លានរៀលដល់មូលនិធិមនុស្សធម៌.(ម១៩៨)

ភ្នំពេញ:កញ្ញា តេង ដាណា ហៅអាមុី បានសម្រេចចូលរួមបិច្ចាគថវិការផ្ទាល់ខ្លួនក្នុងគោលបំណងដើម្បីជួយដល់មូលនិធិមនុស្សធម៌ ដែលជាមូលនិធិជួយដល់សង្គមជាតិ ជួយដល់ជនក្រីក្រពិតប្រាកដនៅតាមតំបន់នានានាក្នុងប្រទេសកម្ពុជា ។

មូលនិធិមនុស្សធម៌.ម១៩៨នេះគឺមានគោលដៅសំខាន់ដើម្បីជួយដល់,ជនក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា ជាដើម។នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំ ណាក់កញ្ញា តេង ដាណា ។

កញ្ញា តេង ដាណា បាននិយាយថានាងខ្ញុំសូមអំពាវនាវបងប្អូនទាំងអស់ចូលរួមចំណែកជួយជាថវិការដល់មូលនិធិសប្បុរសធម៌(ម១៩៨)ផងដើម្បីអោយមូលនិធិនេះបានថវិការជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយជាបន្ទាន់កាន់តែច្រើន ។

លោក វណ្ណធី សុមុនី បានថ្លែងថាក្នុងនាមលោកជាប្រធានមូលនិធិពិតជាមានចិត្តសប្បាយរីករាយដែលបានប្អូនស្រី តេង ដាណា និងប្អូនស្រី អាជី បានចូលរួមបរិច្ចាគថវិការចូលរួមចំណែកជាមួយមូលនិធិរបស់លោក។នេះគឺជាទឹកចិត្តមនុស្សធម៌ដែលមិនអាចកាត់ថ្លៃបានរបស់ប្អូនស្រីទាំងពីរដែលបានចូលរួមចំណែកជួយសង្គមតាមរយៈមូលនិធិរបស់លោក ដែលកំពុងត្រូវការជំនួយសប្បុរសធម៌ក្នុងគោលបំណងចុះទៅជួយដល់ជនក្រីក្រពិតប្រាកដ។

លោកបន្តថាមូលនិធិរបស់យើងមិនប្រកាន់និន្នាការគណៈបក្សនយោបាយណាឡើយគឺអោយតែដឹងថាពួកគាត់លំបាកហើយទាក់ទងមកមូលនិធិលោកគឺលោកតែងតែគៀងគរសប្បុរជនចុះទៅជួយជានិច្ចមិនដែលខានឡើយ៕