តារាសម្តែង រ៉ូស សុំទោសជាសាធារណ:ក្រោយមេធាវីលោកស្រី ទ្រី ដាណា កោះហៅ

ភ្នំពេញ:តារាស្រីកញ្ញា ហាស វីរ៉ាស្រីរ័ត្ន ហៅ អាណារ៉ូស បានចេញមុខសុំទោសភ្លាមៗបន្ទាប់ពីត្រូវបានមេធាវីរបស់អ្នកស្រីទ្រី ដាណាចេញលិខិតកោះហៅ ឲ្យចូលខ្លួនទៅដោះស្រាយបន្ទាប់ពីនាងបានធ្វើការខមមិនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី ទ្រី ដាណា។

នៅក្នុងលិខិតកោះហៅនោះដោយបានអញ្ជើញក ញ្ញា រ៉ូស ឱ្យចូលខ្លួនដោះស្រាយនៅថ្ងៃទី២៧ខែតុ លាឆ្នាំ២០២១វេលាម៉ោង០២រសៀលក្រោយពីបានខមមិនធ្វើឱ្យប៉ះពាល់កិត្តិយសដល់ លោកស្រី ទ្រី ដាណា។

ក្នុងនោះដើមហេតុដែលធ្វើឱ្យមានការកោះហៅពីមេធាវីរបស់លោកស្រី ទ្រី ដាណាដោយសារតែ រ៉ូស ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះថា Ah Na Rose បានធ្វើការខមមិនរិះគន់ចំពោះ លោកស្រី ទ្រី ដាណា ដោយខ្លឹមសាថា«ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួនប្អូនចង់ឱ្យបងតុបតែងខ្លួ នមើលទៅស៊ីវិល័យស័ក្ដិសមនឹងទ្រព្យសម្បត្តិដែលបងមានប្អូនរិះគន់ដើម្បីស្ថាបនាព្រោះស្រឡាញ់ទឹក ចិត្តសប្បុរសធម៌របស់បង»។

យោងតាមលិខិតកោះហៅដដែលនេះបញ្ជាក់ឱ្យដឹ ងថាប្រសិនបើកញ្ញា ហាស វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស មិនចូលខ្លួនដោះស្រាយតាមការកំណត់នោះទេមេធាវីរបស់លោកស្រី ទ្រី ដាណា នឹងកសាងសំណុំរឿងប្ដឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធចាត់ការតាមនិតីវិធីច្បាប់ ព្រោះការខំមិនរបស់នាងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសលោកស្រី ទ្រី ដាណា។

យ៉ាងណាមិញបន្ទាប់ពីឃើញលិខិតកោះហៅនោះភ្លាមៗនេះដែរគេឃើញតារាស្រី រ៉ូស បានបង្ហោះសា រដោយទទួលស្គាល់កំហុសឆ្លងរបស់ខ្លួននិងធ្វើការសុំទោសជាសាធារណ:ចំពោលោមស្រី ទ្រីដាណា ដែលនាងបានធ្វើឲ្យមានកំហុសដោយអចេតនាមានការប៉ះពាល់កិត្តិយសរបស់ថៅកែស្រីរូបនេះ។

តាមរយ:ខ្លឹមសារសុំទោសនោះកញ្ញា រ៉ូស បានលើកឡើងថាសុំអធ្យាស្រ័យលោកជំទាវ ទ្រី ដាណា ពីចំងាយប្អូនស្រីពិតជាមានកំហុសដែលខមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណ:។

តារាស្រីកញ្ញា រ៉ូស បានបន្ថែមថាប្អូនស្រីពិតជាសុំ ទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនាសូមបងស្រីអភ័យទោសដល់ប្អូនស្រីផងជូនពរបង ស្រីសុខភាពល្អសម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា ,Dana Try៕