លោក អុឹម រតន: អ្នកនិពន្ធបទ«ស៊ូឃ្លាត»ឆ្លងជំងឺកូវីដ-១៩ស្ថិតក្នុងកម្រិតធ្ងន់គួរឲ្យបារម្ភ

ភ្នំពេញ:លោក អុឹម រតន: ហៅ “Tin Mark” ដែលជាតារាចម្រៀងនិងអ្នកនិពន្ធបទ”ស៊ូឃ្លាត”ថ្មីៗនេះត្រូវបានប្រភពបញ្ជាក់ថាលោកបានរកឃើញឆ្លងជំងឺកូវីដ- ១៩កម្រិតឆ្ងន់ដោយសុីអស់ជិតមួយចំហៀង។

បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sambath Bunបានរៀបរាប់ថាសួស្តីពុកម៉ែបងប្អូននៅចាំបានទេ លោកអុឹម រតន: ហៅ “Tin Mark” ម្ចាស់បទចំរៀង”ស៊ូឃ្លាត” បានឆ្លងជំងឺកូវីដ-១៩កម្រិតធ្ងន់ដែលវីរុសនេះបានវាយលុកសួតសុីអស់ជិតមួយចំហៀង ។

លោកបន្តថាឥឡូវកំពុងសំរាកព្យាបាលនៅពេទ្យឯ កជនមួយដែលត្រូវចំណាយទឹកប្រាក់អស់១២០០ដុល្លារក្នុងមួយថ្ងៃដែលជាបន្ទុកដ៏ធ្ងន់ដល់គាត់ទាំងគាត់មិនមានប្រាក់ចំណូលសោះខាងការងារសិ ល្ប:ជាង៨ខែមកហេីយ!ប្រសិនបេីពុកម៉ែបងប្អូនគោរពស្រលាញ់សូមជួយដល់គាត់ផង។

ប្រភពបានបន្ថែមទៀតថាសូមកុំភ្លេច៣កុំ៣ការពារ តាមការណែនាំក្រសួងសុខាភិបាល។សូមពុកម៉ែបងប្អូនកុំលេងសេីចជាមួយជំងឺដ៏កាចសាហាវនេះឲ្យសោះ សូមព្រះប្រទានពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នា៕