លោកតា វ៉ិចទ័រ បញ្ជាក់ច្បាស់ៗរឿង ខ្ញុង មិនត្រូវបានថ្នាក់ដឹកនាំបញ្ឈប់ទេ

ភ្នំពេញ: ខណ:ពេលដែលតារាកំប្លែងអ្នកនាង ខ្ញុង ផ្ទុះចេញនូវរឿងរ៉ាវដ៏ចម្រូងចម្រាស់ជំពាក់លុយគេជាង៥០ម៉ឺនដុល្លារផ្អើលអស់មហាជននោះក៏ស្រាប់ តែឮដំណឹងថាពេលនេះនាងត្រូវបានបញ្ឈប់ពីក្រុមកំប្លែងCBSហើយ។

ជុំវិញព័ត៌មានដែលថាអ្នកនាងខ្ញុងត្រូវបានបញ្ឈប់ឬបណ្តេញចេញពីក្រុមកំប្លែងCBSនេះដែរត្រូវបាន
លោក សុវណ្ណ រិទ្ធី ហៅលោ កតា វ៉ិចទ័រ ឆ្លើយបដិ សេធន៍ថាពុំមានករណីដែលថ្នាក់ដឹកនាំបញ្ឈប់ ខ្ញុ ង ទេ។លោកតា វ៉ិចទ័រ បានថ្លែងប្រាប់សារព័ត៌ល្បីក្នុងស្រុ កមួយដូច្នេះថាមកទល់ពេលនេះគឺមិនមា នការសម្រេចណាមួយដែលត្រូវបានថ្នាក់ដំនាំឲ្យបញ្ឈប់អ្នកនាង ខ្ញុង ចេញពីក្រុមកំប្លែងនោះទេ។

លោកបាននិយាយបន្តថាការដែលមិនបញ្ឈប់ ខ្ញុង នេះក៏ព្រោះថ្នាក់ដឹកនាំយល់ពីមនោសញ្ចេតនានិងអនុស្សាវរីយ៍នៃស្នាដៃជាច្រើនដែលធ្លាប់សាងរួមគ្នាកន្លងមក។លោកថាគ្មានការដោះដូរឬបណ្តេញន ណាចេញពីក្រុមទេដូច្នេះសូមបងប្អូនកុំមានការយ ល់ច្រឡំ។ម្យ៉ាងគិតមកដល់ពេលនេះ ខ្ញុង ទើបតែខកខានការងារ១ថ្ងៃប៉ុណ្ណោះអំឡុងពេលនាងកំពុងមានបញ្ហាផ្ទាល់ខ្លួន៕