សរសើរទឹកចិត្ត !គឹម លីហ្សា ប្រកាសបរិច្ចាគថវិការដែលបានមកពីការលក់ម្ជូរជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ:អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា បានប្រកាសបរិច្ចាគថវិការទាំងអស់ដែលបានមកពីការលក់ម្ជូរនៅថ្ងៃបើកហាងថ្មីជូន ដល់មន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមការបង្ហោះរបសើតារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បានលើកឡើងថាមិនសរសើមិនបានតារាសម្តែងអ្នកនាងគឹម លីហ្សា និងយកលុយដែល បាន មកពីការលក់ម្ជូរទាំងអស់នៅ ថ្ងៃបើកហាងថ្មី ជជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ បងសូមអបអសាទរប្អូនស្រីអំពើល្អមិនសាបសូន្យ។

លោកបន្តថាបងប្អូនស្គាល់ហើយតារាសម្ដែង គឹម លីហ្សា បានបង្ហើបប្រាប់ពេលនេះថានាងនឹងបើក ហាងលក់ម្ជូរក្រឡុក គឹម លីហ្សាមួយទៀតនៅម្តុំមុខវត្តបុទុមដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់អ្នកនាងនៅម្តុំប៉េង ហួត បឹងស្នោរ មានអតិថិជនច្រើនរួចស្រាច់ហើយ ។

អ្នកនាង គឹម លីហ្សា បានសង្កត់ធ្ងន់ថាដោយមានអតិថិជនគាំទ្រនេះហើយធ្វើអោយអាជីវកម្មអ្នកនាងមានភាពរីកចំរើនដល់ថ្ងៃនេះទើបសម្រេចចិត្តថានិងចំណាយថវិការបានមកពីការលក់ដូក្នុងថ្ងៃសម្ភោធរយៈពេល២ថ្ងៃយកទៅ ផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅដើមខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះផងដែរ៕