ចំណងស្នេហាតារាខ្មែរ៤គូរទទួលបានការសរសើរពីមហាជន

ភ្នំពេញ:បើនិយាយពីរឿងរ៉ាវនៃប្រវត្តិស្នេហាគឺកើត ឡើងតែងមានកំណើតខុសៗគ្នាដោនយខ្លះកើតចេ ញពីការរាប់អានស្វែងយល់ចិត្តគ្នាយូរខែយូរឆ្នាំទ ម្រាំលេចចេញជារឿងស្នេហា។ចំណែកខ្លះទៀតឃើ ញភ្លាមស្រឡាញ់ភ្លែតតែម្តង។

ជាក់ស្តែងថ្ងៃនេះយើងសូមនាំអារម្មណ៍ប្រិយមិត្តម កមើលតារាខ្មែរទាំង៤គូនេះដែលស្នេហារបស់ពួក គេសុទ្ធតែទទួលបានការសរសើរថាជាគូស្នេហ៍ដ៏ផ្អែ មល្ហែមនិងគំរូទៀតផង។

១.ពិធីការិនី គង់ សុជាតិ និងស្វាមីលោក ជា វិបុល គឺរឿងស្នេហាដ៏ផ្អែមល្ហែមរបស់អ្នកទាំង២បានធ្វើឲ្យអ្នកគាំទ្ររំភើបខ្លាំងបំផុត។អ្នក ទាំង ២ ត្រូវ គេ ដឹង ថា ពីមុនគឺ ជា ដៃគូសិល្ប:និងជាមិត្តភក្តិល្អនឹងគ្នាប៉ុន្តែក្រោយមកពួកគេក៏បានរាប់អានគ្នាដោយប្រែក្លាយមិត្តភាពនេះទៅជាស្នេហានិង ឈាន ដល់ថ្ងៃសាងជី វិតរួមគ្នាជាគ្រួសារតែម្ដង។

២.តារាពហុជំនាញ ខាត់ សុឃីម និងស្វាមីលោក ផាណូ អ្នកសិល្ប:មួយគូ នេះ ក៏ បាន ក្លាយ ជាគូស្នេ ហ៍គំរូប្រចាំពិភពសិល្បៈខ្មែរដែរ។មុន ទំនាក់ ទំនង ស្នេហារបស់ពួកគេប្រកាសជាផ្លូវការមាន មនុស្ស តិច ណាស់ ដែល ដឹង ថា ពួកគេ ស្រឡាញ់ គ្នា។អ្វី ដែល គួរ ឲ្យ សរសើរគឺស្នេហា បែប ចាស់ទុំ នេះ ក៏ បាន នាំអ្នក ទាំង ២ ឈាន ដល់ ថ្ងៃ រៀបការផងដែរ។

៣.អ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមីលោកគឹម សី ហា សម្រាប់តារាសម្ដែងទាំងពីរនាក់នេះវិញមានឱ កាសបានធ្វើការជាមួយគ្នាច្រើនរាប់មិនអស់តាមរ យៈការងារសម្ដែង។ដោយសារឱកាសនេះទើបពួក គេក៏បានក្លាយជាមិត្តនឹងគ្នាយូរៗ ទៅ ក៏ វិវត្តទៅជា ទំនាក់ទំនងស្នេហាហើយ កាន់ តែ រំភើប នោះពួកគេ ក៏ សម្រេចកាន់តែគ្នាចូលរោងការរហូតបានចំណង ដៃកូនស្រីម្នាក់ដ៏គួឲ្យស្រលាញ់ទៀតផង។

៤.តារាចម្រៀង យក់ ឋិតរដ្ឋា និងស្វាមីលោកឃុំ ប៉ុ ណ្ណាដែត គឺតារា ខ្មែរមួយគូនេះក៏ត្រូវ បាន គេ ដឹង ថា ជា មិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេលជាយូរ ឆ្នាំណា ស់ដែរ។ប៉ុន្តែ បន្ទាប់ពី ចំណាយ ពេល នៅជិតគ្នា ផ្តល់កំលាំងចិត្តគ្នានិងគាំទ្រគ្រប់យ៉ាងទើបដឹង ថា ពួកគេ សំខាន់ ចំពោះ គ្នា កម្រិតណាដូចនេះ ពាក្យ ថា «Frie ndzone» លែង មានទៀត ហើយ សម្រាប់ ពួកគេ ព្រោះ ត្រូវ ជំនួស ដោយពាក្យ ថា «ស្នេហា» វិញ៕