នោះ!! លោក ថៃ នរៈសត្យា សំពង ថេណា មុនពេលលុបវីដេអូពីយូធូប

ខណៈពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំស្តីអំពាវនាវ និងការទប់ស្កាត់ទង្វើរអសីលធម៌ផ្សេងៗដែលខុសទៅនឹងប្រពៃណីខ្មែរ នៅថ្ងៃ 14 ខែកុម្ភៈ ស្របពេលដែលយប់មិញនេះតារាចម្រៀងល្បីឈ្មោះគឺលោក ថេណា បានបញ្ចេញបទចម្រៀងក្តៅសាច់មួយបទ ដែលមានចំណងជើងថា «អេម» ដែលស្ដាប់ទៅមានអត្ថន័យស្រើបស្រាវ និងធ្វើឱ្យមហាជនក្ដៅសាច់។ បទនេះដែរ លោកមិនបានបង្ហាញពាក្យពេចន៍ចំៗ ដើម្បីឱ្យទាក់ទាញកាមារម្មណ៍នោះទេ តែលោកបានដាក់បម្រាមចំពោះមនុស្សឱ្យក្រោមអាយុ 18 ឆ្នាំក្នុងការស្ដាប់។

ស្របគ្នានោះដែរ អ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកឡើងថា ការបញ្ចេញបទចម្រៀងថ្មីអត្ថន័យស្រើបស្រាល របស់លោក ថេណា នៅមុនថ្ងៃ 14 កុម្ភៈ ហាក់ដូចជាចង់ឱ្យយុវវ័យមួយចំនួនយកគំរូនេះទៅអនុវត្តន៍ ដែលវាផ្ទុយទៅនឹងការណែនាំរបស់ក្រសួង។ មិនខុសគ្នានោះទេ អ្នកសិល្បៈ មួយចំនួនក៏បានបង្ហោះសាររិះគន់រូបលោកផងដែរ ដែលបានបញ្ចេញបទចម្រៀងដែលមានអត្ថន័យមិនអាចទទួលយកបាន សម្រាប់វប្បធម៌ខ្មែររបស់យើង។

យ៉ាងណាមិញ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមនៅមុននេះបន្តិចថា ​ទស្ស​នៈ​យ៉ា​ង​ម៉េ​ចហ្នឹ​ង​ ​ដែល​អា​ច​ប​ង្កើត​គំ​និ​ត​ផ​លិត​ស្នា​ដៃ​រ​បៀប​នេះ​ ​?!​ ​ជា​អ្ន​ក​និព​ន្ធ​ ​ជា​អ្នក​ច​ម្រៀ​ង​ ​ជាអ្ន​ក​សិ​ល្បៈ​ ​ជា​សាធា​រ​ណៈ​បុ​គ្គ​ល ​គួ​រ​តែ​ជា​គម្រូ​ល្អ​ជា​សា​ធា​រណៈ​ជា​ពិ​សេ​ស​ ​ចំពោះ​ប្អូ​ន​ៗ​យើ​ងជំ​នា​ន់​ក្រោ​យ​ !​ ​តែ​នេះ​មិ​ន​អ៊ី​ចឹ​ងទេ​ ​បែ​ជា​ប​ន្ទា​បប​ន្ថោ​ក​ខ្លួ​ន​ឱ្យក្លា​យ​ជា​អ្នក​បំ​ពុ​ល​​ និ​ង​បំ​ផ្លា​ញ​ខ្លួ​ន​ក្នុ​ង​វិ​ស័យ​វ​ប្ប​ធ​ម៌​រ​ប​ស់​ជាតិ​ខ្លួ​ន​ទៅ​វិ​ញ​ ​។ លោកបានបន្តថា ​មិ​ន​យ​ល់​ ​​ស​ង្ឃឹ​ម​មាន​អ្ន​​កគាំទ្រ​​ភា​ព​លី​លា​នេះ​បាន​ប៉ុ​ន្មា​ន​នាក់​ទៅ​ហ្នឹ​ង​ ​? បើ​គ្រា​ន់​តែ​តែងើ​ប​ក្បា​ល​ម​ក​ត្រូវ​ម​ហា​ជ​ន​សំ​ពង​យ៉ា​ង​តំ​ណំ​ទៅ​ហើ​យ​នោះ ​!​ ​យ​ក​រឿ​ង​ដា​ក់​ខ្លួ​ន​មែ​ន ​!​!​!​!​ ថ​ន​ស​.​1​1.​2​.​​2​01​​9 ។

សូមជម្រាបថា ខណៈនេះ វីដេអូចម្រៀងរបស់ ថេណា បានលុបចេញពីបណ្ដាញសង្គមយូធូបហើយ៕