ការពិតត្រូវទម្លាយ!សូ ដានីតា បញ្ជាក់រឿង សឿ សុធារ៉ា ជំពាក់បំណុលជិត៤ម៉ឺនដុល្លារ

ភ្នំពេញ: ទីបំផុតការពិតត្រូវបានទម្លាយហើយបន្ទា ប់ពីតារាសម្តែងសូ ដានីតា បានប្រកាសឲ្យតារាស្រី សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយខ្លួនបន្ទា ន់មុននឹងមានដីការកោះហៅឬឲ្យគេទៅអញ្ជើញដល់កន្លែងថតចូលប៉ុស្តិ៍ប៉ូលីស។

បើតាមការរៀប់រាប់របស់អ្នកនាង សូ ដានីតា ការដែ លឲ្យអ្នកនាងសឿ សុធារ៉ា ចេញមុខដោះស្រាយជា មួយខ្លួននោះគឺដើមហេតុមកពី សឿ សុ ធារ៉ា បាន ជំពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារតែសាមីខ្លួន(សុធារ៉ា)មិនព្រមចេញមុខដោះស្រាយបំណុលនេះឡើយពោលផ្ទុយទៅវិញបែជាយកលេសថាកើតរោគចិត្តហើយ។

យោងតាមការបង្ហោះរបស់អ្នកនាង សូ ដានីតា បានលើកឡើងថាខ្ញុំសូមសំរាយរឿងអ្នកនាងSapoun Darapemean(សឿរ សុ ធារ៉ា)បន្តិចមុននឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ។ពេលដែល ធារ៉ា រឿងជំពាក់តុងទិន(គេផុសផ្អើសហ្វេស បុកបងប្អូនក៏ដឹង )សុធារ៉ា នាងក៏បានតេមកខ្ញុំ១ថ្ងៃមិនតិចម្ដងទេ ដើម្បីអោយខ្ញុំជួយយកលុយទៅអោ យកូនបំណុលតុងទិនរបស់គាត់(ធារ៉ា) កុំអោយគេផុសគាត់ទៀត។

អ្នកនាង សូ ដានីតា បន្តថាខ្ញុំក៏ព្រមជួយអោយខ្ចីលុយបន្ត បន្ទាប់រហូតលុយជិត៤មឺនដុល្លារហើយដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយគឺខ្ញុំក៏ឆាតមិនតបមើលមិនឆ្លើយនិយាយខ្លីគឺមើលងាយខ្ញុំ។តែដល់ ពេលតបនិយាយថាបងខ្ញុំកើតរោគចិត្ត !លុយបងខ្ញុំអស់លទ្ធ ភាពហើយបងខ្ញុំចង់ឆ្កួតខ្ញុំចង់សម្លាប់ខ្លួនសូមបងបំភ្លេចចោលចុះ។សួរថាកើតរោគចិត្តនោះតើមានប័ត្រចេញពីពេទ្យ។បញ្ជាក់ជំពាក់លុយប្អូនខ្ញុំចេញជំនួសមួយថ្ងៃ៥០ដុល្លាររាល់ថ្ងៃទៀត។

សូ ដានីតា និយាយទៀតថា សឿ សុធារ៉ា បើប្អូនដ ល់ថ្នាក់ឆ្កួតមែនហើយប្អូនដើរស្រាតតែមួយដងបងនឹងចោលលុយជិត៤មុឺនដុល្លារហ្នឹងហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មអោយហើយថែ មលុយចូលបុណ្យប្អូន១០០០ដុល្លារថែម ទៀត(បើចង់សម្លាប់ខ្លួនព្រោះបំណុល)។

អ្នកនាង សូ ដានីតាបន្ថែមថាតែបើគេចវេសប្អូនគិ តថាចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូ ន?ចូលមិត្តសិល្បៈទាំងអស់យល់នឹងមហាជនជួ យគិតបើកូនបំណុលវាឈ្លើយ តេមិនលើកឆាតមិ នតបបើចេះសម្រួលនាងនិយាយសងមួយខែ១០ ០ឬ២០០ដុល្លារក៏ខ្ញុំយកដែរតែនាងនេះសម្តីទន់តែមុខក្រាស់។កោតតែគេហៅថតរឿងថ្មីល្បីទាំងមិន ទាន់ចេញបញ្ចាំង(នាង ធារ៉ា ធ្លាក់រណ្តៅហើយនៅមិនប្រឹងតោងឡើងទៀត )។

ទាក់ទងបញ្ហានេះដែររហូតមកទល់ពេលនេះគេមិ នទាន់មានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា ទេខណ:ពេលនេះយើងក៏មិនទាន់អាចទាក់ទងដើម្បីស្វែ ងរកការបកស្រាយពីអ្នកនាង សឿ សុធារ៉ា បានដែ រ៕