
មុនផ្ទុះមតិប្រតិកម្មច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទថាលោក ថេណា បានចេញបទចម្រៀងស្រើបស្រាប និងអុតអាល់អោយមានទង្វើមិនសម ហើយប៉ះពាល់ដល់ស្ដ្រី ។ តែយ៉ាងណាមិញ តារាចម្រៀងប្រុសរូបនេះ បានសម្រេចចិត្តលុបបទចម្រៀងខ្លួន និងពោលថា « ពួកយើងនឹងធ្វើការ Remove ( លុប ) បទចម្រៀងមួយបទនេះចេញ សុំទោសអ្នកទាំងអស់គ្នាផងបាទ អរគុណបាទ »។
ថេណា បានពន្យល់ពីការចេញបទចម្រៀងនេះ និងពន្យល់ពីសិល្បៈនៃការរ៉េបថា « អគុណបងដែលបានណែនាំតែមកចង់បកស្រាយវាជាសិល្បៈន័យការ Rap វាតែងតែមានពាក្យធ្ងន់ខ្លះហើយចុះត្រង់បងថតរឿងចៅពស់កេងកងដែលខ្ញុំមេីលពីក្មេងនោះយ៉ាងមិចវិញចាំបាច់អីមានឈុតដោះខោអាវស្ទៀបអង្អែលហើយធ្វើសំឡេងធ្វើអ្វីបង!ខ្ញុំគ្រាន់តែយកមក rap ចុះបងថតរឿងចេញជា video វាមិចវិញបង វាមិនខុសគ្នាអីនឹងសិល្បៈន័យការលែងសំដីនោះទេ! ខ្ញុំមិនដែលគិតចង់ប៉ះពាល់អ្នកទេខ្ញុំធ្វើសំរាប់តែfans ខ្ញុំទេអគុណ ហើយខ្ញុំបានលុបបទនោះហើយហើយ »៕