រំភើបណាស់ !លោកតា សង់ស៊ី ទទួលបានថវិកាជាង៥ពាន់ដុល្លារពីសប្បុរសជនបន្ទាប់ពីប្រកាសលក់ផ្ទះសងបំណុលគេ

ភ្នំពេញ:ទស្សនិកជនបានដឹងហើយថាតារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បច្ចុប្បន្នកំពុងមានជំ ងឺប្រចាំកាយបាត់បង់នូវសមត្ថភាពសិស្ប:និងជួបការខ្វះខាតព្រមទាំងជំពាក់បំណុលគេទៀតផងទើបថ្មីៗនេះក្រុមគ្រួសារគាត់អំពាវនាវសុំឲ្យមហាជនជួយទិញផ្ទះគាត់ផង។

ដោយសារតែមើលឃើញពីការអាណិតនេះហើយ
ទើមភ្លាមៗនោះដែរក៏មានសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសបានជួយឧបត្ថម្ភថវិការជួយដល់លោកតា សងស៊ី ដែល គិតត្រឹមរយ:ពេល៣ថ្ងៃទទួលបានថវិកាជិត៦ពាន់ដុល្លារ។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាង សុន ស្រីពេជ្រ ។

តារាចម្រៀងសំនៀងផ្អែមអ្នកនាង សុន ស្រីពេជ្រ ដែលជាកូនស្រីបង្កើតលោកតា សង់ស៊ីស បានប ង្ហោះរៀបរាប់ថារយ:ពេល៣ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី០២ខែវិច្ឆិកា២០២១នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយ:ABAរបស់នាងខ្ញុំផ្ទាល់និងអេស៊ីលីដាក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន៥.៧៧៨ដុល្លារ។

អ្នកនាង សុន ស្រីពេជ្រ បានបន្តថានេះជាក្តីស្រលា ញ់របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រ ទេសដែលលោកនៅគិតពីសុខទុក្ខលោកឪពុកនា ងខ្ញុំជាសិល្បករផ្នែកកំប្លែងជើងចាស់ឥឡូវលោកមា នវ័យចាស់ជរានិងមានជំងឺប្រចាំកាយផងដែរហើយលោកឪពុកនាងខ្ញុំបានជួបជាមួយកិច្ចសម្ភាសន៍ផេកសិល្បៈករកម្ពុជារបស់លោក អុឹម ជីវ៉ា កន្លងថ្មីៗ។

តារាចម្រៀអ្នកនាង សុន ស្រីពេជ្រ និយាយទៀតថាដោយមានបងប្អូនខ្មែរនៅស្រលាញ់គោរពនិងចង់ដឹ ងពីសុខទុក្ខរបស់គាត់និងបាត់មុខរយ:ពេលច្រើនឆ្នាំដូច្នេះពុកម៉ែបងប្អូនក៏សុំអាខោនធនាគាររបស់ នាងខ្ញុំដើម្បីជូនថវិការតិចច្រើនក្តីដែលនេះជាសទ្ធារបស់អស់លោកចំពោះលោកឪពុកនាងខ្ញុំ ។

អ្នកនាង សុន ស្រីពេជ្របន្ថែមដែរថានាងខ្ញុំអរគុណ នូវទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសសូមជួបតែសេចក្តីសុខសុខភាពល្អ ឈ្នះអស់រោគាទាំងឡាយ និងជោគជ័យគ្រប់ភារ: កិច្ច៕