មិនធម្មតា !កូនស្រីច្បងលោក ហេង ឡុង ទាំងស្អាតឆ្លាតនិងក្លាយជាតំណាងផលិតកម្ម​​Galaxyធ្វើ ឲ្យមហាជនពោលសរសើរគ្រប់គ្នា

ភ្នំពេញ:អ្នកគាំទ្រចាប់អា រម្មណ៍គ្រប់គ្នាបន្ទាប់ពីដឹ ងថាលោក ហេង ឡុង ដែលជាប្រធានសមាគមន៍មិត្តសិល្ប:ស្ម័គ្រចិត្តជួយស ង្គមមានកូនស្រីក្រមុំនិងស្រស់ស្អាតហើយថែមទាំងមានចំណេះដឹងខ្ពស់រហូតក្លាយជាតំណាងឱ្យក្រុមហ៊ុនឡេងណាវ៉ាត្រា ទៀតផង។

ជាក់ស្តែងកាលពី រសៀល ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ ២០២១ខណ:ដែលផលិតកម្ម Galaxy Navatraប្រកាស់លក់សិទ្ធិបទ«Are You Ok?»បន្តទៅ ឲ្យ ផលិតកម្មGes Tos របស់ចិននោះគេក៏បានឃើញកូនស្រីលោក ហេង ឡុង បានឡើងធ្វើសុន្ទរកថា ជា ភាសា ខ្មែរនិងអង់គ្លេសដោយតំណាងផលិតកម្ម Galaxy Navatraបានយ៉ាងល្អ។

ស្របពេលនេះដែរសម្រាប់លោក ហេង ឡុង ដែលជាឪពុកនោះក៏បានសម្ដែងអារម្មណ៍បែបនេះ ចំពោះកូនស្រី ខ្លួនថា « មោទនភាព ចំពោះកូនស្រី I am v ery proud of you អោយរង្វាន់នាំមកមើលកុនTake you to cinema for your reward Are you ok ?។

ដោយឡែកបើតាមប្រភពព័ត៌មានបញ្ជាក់ថាយុវតីរូបនេះមានឈ្មោះ ហេង នុត្តា បច្ចុប្បន្នកំពុងសិក្សា ថ្នាក់ទី ១០ នៃសាលាអន្តរជាតិ មួយនៅ ភ្នំពេញហើយត្រូវជាកូនស្រីច្បងរបស់លោក ហេង ឡុង ។ នៅចំពោះមុខអ្នកចូលរួមទាំងអស់យុវតីរូបនេះបានឡើងថ្លែងសន្ទរកថាជា ភាសា ខ្មែរនិង ភាសាអង់គ្លេស បានយ៉ាងល្អគួរឲ្យ ចង់ស្ដាប់ទៀតផង ។

ហេង នុត្តា បានថ្លែងប្រាប់ អ្នកសារព័ត៌មាន ថាកត្តា ដែល ជំរុញ រូបនាងមាន ភាពក្លាហាននិងអាចឈរលើ វេទិកាយ៉ាងធំដោយគ្មានភាពភ័យខ្លាចបែបនេះបណ្ដាលមកពីមានការលើកទឹកចិត្តពីឪពុក ហេង ឡុង និង ការគាំទ្រពេញទំហឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ ម្យ៉ាងទៀតហេង នុត្តា ក៏បានបញ្ជាក់ដែរថានៅថ្ងៃ អនាគត ខ្លួនអាចនឹងក្លាយជាអ្នកថ្លែងសន្ទរកថានិងជាអ្នកជួយបកប្រែបទចម្រៀងឱ្យផលិតក ម្មGalaxy Navtraថែមទៀតផង ។

ជាមួយគ្នានេះដែរចំពោះអ្នកលេងបណ្ដាញសង្គមវិញបានលាន់មាត់សរសើរដែរថា«ពូកែណាស់គួរអោយស្រលាញ់, គាត់ និយាយបានល្អណាស់សរសើរ, ឪពុកឆ្នើម កូនស្រីឆ្នើម , កូនស្អាតហើយឆ្លាតទៀត , ស្អាតណាស់, ពូកែ ឆ្លាតកាត់ទៅប៉ាៗ,ស្អាតហើយ ឆ្លាតទៀតចេះតែឆ្ងល់ថា អ្នកណាតាមពិតកូនស្រីលោក ហេងឡុង សោះ៕