ទីបំផុតខេមរ: សិរីមន្ត សម្រេចកែតម្រូវពាក្យស្លោករបស់ខ្លួនក្រោយផ្ទុះការរិះគន់ច្រើន

ភ្នំពេញ:តារាចម្រៀងលោក ខេមរ: សិរីមន្ត ថ្មីៗនេះបន្ទាប់ពីប្រកាសចេញពាក្យស្លោកថា«យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនមិនស្ទាវទេ»នោះគេក៏សង្កេតឃើញមានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបង្ហាញការមិនពេញចិត្តនិងថែមទាំងធ្វើការរិះគន់ផងដែរ។

ការរិះគន់នេះបានផ្ទុះឡើងក្រោយពេលដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើការឡាយកាលពីថ្ងៃ ទី០៤ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅដោយបានប្រកា សនូវពាក្យស្លោករបស់ខ្លួនដើម្បី ឲ្យ ប្រើប្រាស់ លក្ខ ណៈWorld Wideដោយ មានខ្លឹមសារថា« យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេ មិនស្ទាវទេ »។

ភ្លាមៗនោះដែរគេកត់សម្គាល់ឃើញមានការររិះគន់ដែរថាមិនគួរប្រើពាក្យស្ទាវនោះឡើយនិងស្នើរឲ្យមានការផ្លាស់ប្តូរចេញទៀតផង។យ៉ាងណាមិញបន្ទាប់ពីមានការរិះគន់បែបនេះលោកខេមរៈ សិរីមន្តក៏បានធ្វើការបកស្រាយនូវពាក្យស្លោករបស់ខ្លួនជាថ្មីដើម្បីជម្រះមន្ទិលមហាជននិងថែមទាំងសម្រេចកែតម្រូវពាក្យស្ទាវនោះផងដែរ។

តារាចម្រៀង ខេមរ: សិរីមន្ត បាន បកស្រាយ ដូច្នេះ ថា« អរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អា រម្មណ៍លើពាក្យស្លោករបស់ខ្ញុំថា« យុវវ័យ ម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេ មិនស្ទាវទេ »បងប្អូនខ្លះក៏យល់អត្ថន័យខ្ញុំចង់និយាយអប់រំប្អូនៗ នៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យនិងចេះចំណាយប្រាក់អោយចំទិសដៅចង់អោយអនាគតគាត់បានល្អ។

លោកបន្តទៀតថា តែក៏មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា« ស្ទាវ » អញ្ចឹងខ្ញុំនឹងកែតម្រូវឡើងវិញហើយសូមបងប្អូនជួយកែតម្រូវទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ការក្រើនរំលឹកទៅប្អូនៗយុវវ័យយើងអោយពួកគាត់បានរីកចម្រើនតែប៉ុណ្ណោះ តោះចូលរួមកែតម្រូវទាំងអស់គ្នា«យុវវ័យសម័យថ្មី បើអត់ដី……» គួរ ពាក្យថាម៉េច »៕