តារាសម្តែង សួង សាខារ៉ានីត ពោលពាក្យក្នុងចិត្តថារឿងដែលភ័យខ្លាចបំផុតគឺទំនាក់ទំនងកុហកលាក់បាំងគ្នា

ភ្នំពេញ:តារាសម្តែងសម្តីផ្អែមកញ្ញា សួង សាខារ៉ានីតកន្លងមកតែត្រូវបានមហាជនលើកសរសើរនិងគាំ ទ្រចំពោះទេពកោសល្យនឹងសមត្ថភាពសម្តែងរប ស់នាងជាបន្តបន្ទាប់។មិនតែប៉ុណ្ណោះ រ៉ានីត ក៏មាន ការសរសើរផងដែរចំពោះអត្តចរឹតរុះរាយរាក់ទាក់ទៅកាន់បណ្តាអ្នកគាំទ្រ។

ដោយឡែកបើចាប់ងាកមកមើលរឿងរ៉ាវជីវិតរបស់នាងឯណ្ណេះវិញសុខៗស្រាប់តែ សួង សាខារ៉ានីត បានបញ្ចេញពាក្យក្នុងចិត្តពីរឬបីប្រយោគបង្កការ ចាប់អារម្មណ៍ដែរថារឿងដែលនាងភ័យខ្លាចបំផុតគឺទំនាក់ទំនងកុហកលាក់បាំងគ្នា។

សួង សាខារ៉ានីត បានរៀបរាប់ថាខ្ញុំមិនដែលខ្លាចការដែលត្រូវនរណាបោះបង់ឬទុកខ្ញុំចោលនោះទេ ខ្ញុំក៏មិនដែលត្រៀមចិត្តថាគ្រប់យ៉ាងឋិតឋេរនោះដែ រប៉ុន្តែខ្ញុំតែងតែធ្វើអស់ពីសមត្ថភាពជានិច្ចនៅពេលដែលមានវាទោះបញ្ចប់ទៅបែបណាយ៉ាងណាក៏ខ្ញុំមិនមានវិប្បដិសារីចំពោះខ្លួនឯងព្រោះខ្ញុំធ្លាប់បានធ្វើរួចអស់ទៅហើយ ។

នាងនិយាយទៀតថាមនុស្សម្នាក់ៗតែងមានការស ម្រេចចិត្តផ្ទាល់ខ្លួនមួយដូច្នេះខ្ញុំតែងគោរពការស ម្រេចចិត្តរបស់គ្រប់គ្នាហើយក៏គោរពការសម្រេចចិ ត្តរបស់ខ្លួនឯងដោយគ្មានសំពាធអារម្មណ៍ទាំងស ងខាង។ខ្ញុំបែបហ្នឹងឯងគឺខ្ញុំមិនបានភ័យខ្លាចក្នុងកា លដែលត្រូវដើរបន្តទៅមុខដោយគ្មាននរណានោះទេតែអ្វីដែលខ្ញុំភ័យខ្លាចបំផុតគឺទំនាក់ទំនងមួយដែលកុហកលាក់បាំងគ្នាទាំងអស់អារម្មណ៍ល្អចំ ពោះគ្នាទៅវិញទេ៕