ចូលរួមរំលែកទុក្ខ!អតីតសិល្បការិនីខ្មែរ៣ជំនាន់អ្នកស្រី កែវ មន្ថា ទទួលមរណភាពហើយ

ភ្នំពេញ៖ អ្នកស្រី កែវ មន្ថា ដែលជាអតីតសិល្បកា រិនីខ្មែរ៣ជំនាន់បានទទួលមរណភាពហើយកាលពីយប់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១ក្នុងជន្មាយុ៧៧ឆ្នាំដោយរោគាពាធ។

បើយោងតាមការបញ្ជាក់របស់ក្រុមព្រះសូរីយាបានឲ្យដឹងថាអ្នកស្រី កែវ មន្ថា គឺជាសិល្បការិនីដ៏ឆ្នេីមមួយរូបនៃកម្ពុជាដែលពោពេញដោយសមត្ថភាព ទេ ពកោសល្យនិងស្នាដៃ។ការបាត់បង់នេះគឺជាបាត់ បង់ធនធានដ៏កម្រមួយរូបប្រចាំវិស័យសិល្បៈទី៧ នៃជាតិខ្មែរ ។

ប្រភពបានបន្តទៀតថាអតីតតារាភាពយន្តអ្នកស្រីកែ វ មន្ថា បានសម្តែងក្នុងរឿងដូចជា,រឿង សង្សារឧត្ដមដួងចិត្ត,រឿង សំណើចចំអកនៃព្រហ្មលិខិត, រឿង គូកម្មទេបង, រឿង ជំនោរកំពូលភ្នំ, រឿង ចិត្តម្តាយ និងរឿងជាច្រើនទៀតផងដែរ។

ដោយឡែកបទចម្រៀងវិញមានដូចជា,បទ មួលភ្លៅ,បទ មិនយកទេប្តីចាស់,បទ គេហើយនិង ប ង ,បទថើបមកចុះជាដើម។អ្នកស្រី កែវ មន្ថាគឺជាម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ១៩៦៤ប្រទានដោយព្រះបាទសម្តេច ព្រះនរោត្តមសីហនុតាមរយៈខ្សែ ភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិគឺរឿង«សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ«ខ្យល់កំពូលភ្នំ»បកស្រាយដោយអ្នកស្រីផ្ទាល់។

សូមជម្រាបថានេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀម ក្រំហើយសោកសៅបំផុតសម្រាប់ក្រុមគ្រួសារអតីតតារាភាពយន្តខ្មែរ៣ជំនាន់គឺអ្នកស្រី កែវ មន្ថាដែលអ្នកស្រីបានទទួលមរណភាពក្នុងអាយុ៧៧ឆ្នាំ។តា មរយ:ដំណឹងនេះដែរគេឃើញមហាជនជាច្រើនបា នចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ៕