ភរិយាលោក កែវ វាសនា ច្រឡំដៃបាញ់លុយជាង ៤ម៉ឺនដុល្លារទៅឲ្យអ្នកដឹកជញ្ជូនម្នាក់តែសំណាង ល្អបានលុយមកវិញ

ភ្នំពេញ: ភរិយាតារាចម្រៀងលោក កែវ វាសនា គឺអ្នកនាងលឹម សុគន្ធារី កាលពីម្សិលមិញបានប្រកា សថាអ្នកនាងបានច្រឡំដៃបាញ់លុយចំនួន៤៥០ ០០ដុល្លារទៅឲ្យបុគ្គលិកខាងសេវាដឹកជញ្ជូនម្នាក់។ប៉ុន្តែសំណាងល្អប៉ះចំអ្នកស្មោះត្រង់ក៏បានផ្ញើលុយនោះឲ្យនាងវិញ។

ភរិយាតារាចម្រៀង កែវ វាសនា បានរៀបរាប់ថាប្អូន ប្រុ សជាបុគ្គលិកខាងសេវាដឹកជញ្ជូនJ&Tសាខាច្បាអំពៅដែលតែងតែមកដឹកឥវ៉ាន់នៅក្រុមហ៊ុនខ្ញុំរាល់ ថ្ងៃម្សិលមិញគាត់បានគិតលុយអស់៤៥០០០ រៀល ប៉ុន្តែការបាញ់លុយរបស់ខ្ញុំចុចខុសទៅចូល កុងដុល្លាហើយដៃក៏ចុចលឿនពេកក៏ទៅជាបាញ់លុយចំនួន៤៥០០០ដុល្លារវិញ។

អ្នកនាងបន្តថាខ្ញុំក៏ឆាតទៅគាត់ភ្លាមថាអូនបងច្រ ឡំដាក់ជាលុយដុល្លាទៅហើយជួយបាញ់អោយបងវិញផងប្រហែល២នាទីក្រោយមកគាត់ក៏បានបាញ់ឲ្យវិញហើយខ្ញុំក៏បាញ់ជាលុយខ្មែរទៅគាត់វិញ។ចង់ និយាយថាប្អូនក្មេងតែប្អូនមានទំនួលខុសត្រូវស្មោះ ត្រង់ការងារល្អច្បាស់លាស់។អញ្ចឹងបងប្អូនខាងបឹងស្នោច្បាអំពៅត្រូវការផ្ញើឥវ៉ាន់២៤ខេត្តក្រុងអាចទា ក់ទងប្អូនប្រុសបានគាត់មកយកដល់ទីកន្លែងមិនថាតិចឬច្រើនទេ។

ភរិយាលោក កែវ វាសនា បានបន្ថែមទៀតថាបងមានតែពាក្យនិយាយថាការស្មោះត្រង់មិនលោភ លន់ មិនគេញប្រវ៉ាញ់ញើសឈាមគេគឺជូនពរអោ យប្អូនអនាគត់កាន់តែល្អប្រសើរជោកជ័យ។បងជូនសាគុណប្អូនបន្តិចបន្តូចសម្រាប់ទឹកចិត្ត៕