ចូលរួមរំលែកទុក្ខ!តារាជើងចាស់លោកតា ការ៉េ បានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំ

ភ្នំពេញ៖នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយបំផុតសម្រាប់ក្រុមគ្រួសារនិងអ្នកគាំទ្រខណ:ដែលសិល្បករជើងចាស់ផ្នែកល្ខោនបាសាក់ស្ថិតក្នុងក្រុម ភី សុគន្ធី គឺលោក អៀង នៅ ហៅ តាការ៉េ បានទទួលមរណ:ភាពហើយ។

យោងតាមការបង្ហោះនៅទំព័តហ្វេសប៊ុករបស់អ តីតតារាកំប្លែងអ្នកនាង ផន សុផារី បានរៀប់រាប់ភ្ជាប់រូបភាពនិងរូបភាពដ៏ក្រៀមក្រំនេះថា«បងប្អូនដែលនិយមចូលចិត្តទ ស្សនាល្ខោនបាសាក់ ភី សុគន្ធី ណាខ្លះស្គាល់លោកតា ការ៉េ?ពេលនេះលោកតាបា នទទួលមរណ ភា ពហើយ» ។

អ្នកនាង ផន សុផារី បាននិយាយទៀតថាសែនស្តា យទេពកោសល្យរបស់លោកតា ការ៉េ សូមអោយវិ ញ្ញាណក្ខន្ធរបស់លោកតាបានទៅកាន់សុកតិភពផ ងចុះ។ប៉ុន្តែអ្នកនាង ផន សុផារី ពុំបានបញ្ជាក់ពីមូ លហេតុនៃការស្លាប់របស់តា ការ៉េ នោះទេ។

បើផ្អែកតាមប្រភពពីកូនបង្កើតរបស់លោកតា ការ៉េ បានបញ្ជាប់ប្រាប់សារព័ត៌មានថាលោកតា ការ៉េ ដែ លជាឪពុករបស់ខ្លួនបានទទួលមរណភាពដោយ សារជំងឺពុកឆ្អឹងក្នុងអាយុ៦៧ឆ្នាំ។ប្រភពបន្ថែមថាឪពុកគាត់បានធ្លាក់ខ្លួនឈឺមា នរយ:ពេលជាង៤ ឆ្នាំហើយខណ:កន្លងមកលោកតា ការ៉េ ត្រូវលេប ថ្នាំជាប្រចាំហើយទើបតែពេលជំងឺធ្វើទុក្ខឡើងវិញមិនអាចជួយសង្គ្រោះបានទេ។

ជាមួយគ្នានៃដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនិងសោ កសៅនេះដែរគេឃើញមានអ្នកសិល្ប:រួមទាំងមហា ជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បានស ម្ដែងនូវក្ដីរំលែកទុក្ខចំពោះក្រុមគ្រួសារតារាកំប្លែងរូបនេះផងដែរ។

សូមបញ្ជាក់ថាលោកអៀង នៅ ហៅលោកតា ការ៉េ គឺ ជា សិល្ប ករជើងចាស់មួយរូបដែលមាន ទេពកោ សល្យខ្ពស់ទាំងផ្នែកកំប្លែង និងល្ខោន បាសាក់។ហើ យមរណភាពរបស់លោក អៀង នៅ នេះក៏ជាការ បាត់បង់ នូវធន ធាន មនុស្ស ដ៏ កម្រនិងមានទេពកោ សល្យក្នុងសិល្ប:៕