អ៊ឹម ជីវ៉ា រំភើបស្ទើរស្រក់ទឹកក្រោយទទួលកាដូរខ្សែដៃពេជ្រតម្លៃជាង៤ពាន់ដុល្លារ

ភ្នំពេញ:តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបង្ហាញអា រម្មណ៍រំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែកពេលទទួលបា នកាដូរខ្សែដៃពេជ្រតម្លៃជាង៤ពាន់ដុល្លារពីម្ចាស់ ហាងពេជ្រCSNJ។

លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថាថ្ងៃនេះរំភើបណាស់ បានទទួលការដូខ្សែដៃពេជ្រពីបងប្រុស ជិន សំណាង និងភរិយាម្ចាស់ហាងពេជ្រ CSNJ ដែលមានតម្លៃជាង៤០០០ដុល្លារ។លោកថាខ្ញុំមិនដឹងមានពាក្យអី្វអរគុណបងប្រុសទេព្រោះនេះជាការដូលើកទី២សំ រាប់ខ្ញុំដែលបងប្រុសការដូអោយប្អូន។

តារាសម្តែងរូបសង្ហាលោក អ៊ឹម ជីវ៉ា បន្តថាគិតទៅសរុបទាំងចិញ្ចៀននិងខ្សែដៃពេជ្រគឺមានតម្លៃជាង ១មុឺនដុលារទៅហើយសូមថ្លែងអំណរគុណទឹកចិត្តដ៏ធំធេងរបស់បងប្រុសនិងភរិយាដែលបានអោយប្អូន។ខ្ញុំក៏មិននឹកស្មានទទួលបានការដូដ៏មានតម្លៃបែបនេះឡើយ ហើយក៏មិនដែលរំពឹងទុកសូម្បីតែបន្តិចថាចង់បានអី្វមួយពីអ្នកណាទេតែបងប្រុស ជិន សំណាង និងបងស្រីពិតជាSurpriseដល់ខ្ញុំ។

លោក អ៊ឹម ជីវ៉ា បន្ថែមទៀតថាខ្ញុំមិនដែលនឹកស្មានដល់ពេលខ្លះខ្ញុំគិតថាយល់សប្តិផងតែក្តិចខ្លួនឯងហើយនិយាយថាអូ វាជាការពិតតើខ្ញុំពិតជាសប្បា យណាស់។សូមគោរពជូនពរបងដល់ប្រុស ជិន សំ ណាង និងភរិយា មានសុខភាពល្អរឹងមាំ ជោគជ័យគ្រប់កិច្ចការងារ៕