មិនធម្មតា ! ឈុតដែល ប៉ូគឹមថេង សុតធីតា ស្លៀកចេញទៅប្រកួតនៅថៃរំលេចអក្សរខ្មែរយ៉ាងស្រស់ស្អាត

ភ្នំពេញ:អ្នកគាំទ្រដឹងហើយថាMiss Grand Ca mbodia2021កញ្ញា ប៉ូគឹមថេង សុតធីតា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ២០២១ដើម្បីចូលរួមប្រកួតកម្មវិធី Miss Grand Intern ational2021នៅឯភូកេតប្រទេសថៃ។

ទន្ទឹមគ្នានេះដែរគេក៏កត់សម្គាល់ឃើញថាក្នុងកាចេ ញដំណើរទៅប្រកួតនៅប្រទេសថៃបវរកញ្ញាដែលតំ ណាងឱ្យកម្ពុជាកញ្ញា ប៉ូគឹមថេង សុតធីតា ត្រូវបានមហាជននិងអ្នកគាំទ្របានធ្វើការជូនពរនិងផ្តល់កំ លាំងចិត្តឲ្យនាងគ្រប់ៗគ្នា។ម្យ៉ាងទៀតគេជឿជាក់យ៉ាងថា សុតធីតា នឹងបង្ហាញនូវអ្វីដែលជាភាពអ ស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។

កាន់តែពិសេសទៀតនោះក្នុងដំណើរចេញទៅកាន់ទឹកដីប្រទេសថៃរបស់កញ្ញា ប៉ូគឹមថេង សុតធីតា ទៀតនោះគឺការតុបតែខ្លួនស្រស់ស្អាតនិងបានគ្រងនូវឈុតយ៉ាងប្រណីតជាមួយការច្នៃម៉ូដសម្លៀកបំ ពាក់ចេញពីហូលខ្មែរដែលបង្ហាញភាពអស្ចារ្យនៃអ ត្តសញ្ញាណជាតិ។

ចំណែកឯរ៉ូបដែលកញ្ញាឯកតំណាងកម្ពុជាចេញ ទៅប្រកួតក្នុងកម្មវិធី”Miss Grand Internatio nal” គឺជាឈុតដែលមានដេរប៉ាក់ឬរចនាបថដោ យពណ៌ក្រណាត់តំណាងពណ៌នៃថ្ងៃទាំង៧របស់ខ្មែរ។ពណ៌តំណាងនៃថ្ងៃទាំង៧នោះមានដូចជា៖ ថ្ងៃអាទិត្យ ពណ៌ក្រហម ថ្ងៃច័ន្ទ ពណ៌លឿងទុំ ថ្ងៃអង្គារ៍ ពណ៌ ស្វាយ ថ្ងៃពុធ ពណ៌ស៊ីលៀប ថ្ងៃព្រហ ស្បតិ៍ ពណ៌បៃតងចាស់ ថ្ងៃសុក្រ ពណ៌ខៀវ និងថ្ងៃ សៅរ៍ ពណ៌ព្រីងទុំ។

ដោយឡែកចំពោះកញ្ញា ប៉ូគឹមថេង សុតធីតា មុនពេលចេញដំណើរទៅប្រកួតនៅថៃនាងក៏បានសុំការផ្តល់កំលាំងចិត្តពីមហាជនដែរថាសុំតែម៉្យាងទេសង្ឃឹមថានិងបានឃើញវត្តមានបងប្អូនទាំងអស់ត្រឹមពីចំងាយក៏បានព្រោះពួកយើងត្រូវអនុវត្តតាមវិធានការ៣កុំ៣ការពារទាំងអស់គ្នា។

កញ្ញា ប៉ូគឹមថេង សុតធីតា បាននិយាយបន្ថែមទៀ តថាសុំត្រឹមផ្តល់កំលាំងចិត្តពីចំងាយក៏គ្រប់គ្រាន់ហើយសំរាប់នាងខ្ញុំ ស្រលាញ់ពុកម៉ែបងប្អូនទាំងអ ស់គ្នាខ្លាំងណាស់។តាមរយ:នេះគេឃើញមានការគាំទ្រនិងលើកទឹកចិត្តជាច្រើនពីមហាជនផងដែរ៕