ញ៉ាក់សាច់! ទេព បូព្រឹក្ស លក់ឡានសេរីទំនើបអស់១គ្រឿងដើម្បីថតMVបទ«វីរនារី»

ភ្នំពេញ:តារាចម្រៀង ទេព បូព្រឹក្ស ថ្មីៗនេះទើបតែ បញ្ចេញនូវTeaserនៃMVបទ«វីរនារី»ធ្វើឲ្យមាន ការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងសម្រាប់មហាជ ននិងអ្នកគាំទ្រ។ខណ:ដែលបទនេះទើបតែទម្លាយសោះក៏មានសន្ទុះកើនឡើងទាំងចំនួនទស្សនានិងស៊ែរចែករំលែក។

គេក៏ដឹងថាចំពោះការផលិតMVបទ«វីរនារី»របស់ក ញ្ញា ទេព បូព្រឹក្ស ទាំងស្រុងត្រូវបានចំណាយថវិកាប្រមា ណ៦០០លានរៀលស្មើរនឹងសាច់ប្រាក់ដុល្លា រដល់ទៅជិត១៥ម៉ឺនដុល្លារផងដែរ។ទន្ទឹមគ្នានោះក៏មានការទម្លាយទៀតថាគ្រាន់តែMVនេះ ទេព បូព្រឹ ក្ស ត្រូវលក់ឡានស៊េរីទំណើបអស់១គ្រឿងដើម្បីថ តMVបទ«វីរនារី»ទៀតផង។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Athikaដែលគេដឹងថាជាក្រុមការងាររបស់ ទេព បូព្រឹក បានបញ្ចេញថាដើម្បីថតបានMVបទ«វីរនារី» គឺកញ្ញា ទេព បូព្រឹក្ស ត្រូវលក់ឡានស៊េរីទំណើបអ ស់១គ្រឿង។

ផេកAthikaដដែលបានលើកឡើងថាខ្ញុំពិតជាមា នមោទនភាពចំពោះចែព្រឹក្សណាស់(Tep Bopre k)ខ្ញុំមកនេះមិ នមែនមកនិយាយយកឡូយអោយអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ តែខ្ញុំចង់ចែក រំលែករឿងដែលយើងទាំងអស់គ្នាគួរដឹង។មួយរយ:ក្រោយនេះខ្ញុំមានការងារច្រើនដែលបានប៉ះជាមួយចែ ព្រឹក្ស ដែលធ្វើអោយខ្ញុំនិង ក្រុមការងារ PATRÓN បានមានឱ កាសធ្វើការក្នុងProje ct បទចម្រៀង វីរនារី ឬTop of the Ladyនេះ។

ប្រភពបន្តថាដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MVមួយនេះចំណាយអស់រហូតដល់៦០០លានរៀ លខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត។ថ្ងៃដែលចែព្រឹ ក្ស យកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះខ្ញុំក៏បានទៅជាមួយគាត់ ដែរការលះបង់ថវិកាផ្ទាល់ខ្លួនសំរាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសំរាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើត MVដែលតំណាងអោយប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន ។

ប្រភពខាងលើបន្ថែមថាគម្រោងធ្វើបទមួយដែលតំ ណាងអោយប្រទេសយើ ងគឺមានក្នុងចិត្តគាត់តាំង ពី២ឆ្នាំមុនហើយProject MVនេះត្រូវបានដំឡើងរយ:ពេល២ខែជាមួយក្រុមការងារសរុប១២៦នាក់ (ក្រុមការងារ គ្រប់ផ្នែកសុ ទ្ធតែសំខាន់)៕