តារា TikTok សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយលួចទូរស័ព្ទគេ១គ្រឿង

ភ្នំពេញ: មហាជនមានការភ្ញាក់ផ្អើលបន្ទាប់ពីតារាT ikTok សុខា ត្រូវបាននគរបាលក្រុងសួងខេត្តត្បូ ងឃ្មុំចាប់ខ្លួនកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ ២០២១ ក ន្លងទៅបន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ គេមួ យគ្រឿង។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាតារា Tik Tokរូប នេះ មាន ឈ្មោះ ថន សុខា ភេទ ស្រីអាយុ ២ ៨ឆ្នាំមុខរបរ មិន ពិតប្រាកដ រស់នៅ ភូមិ ជ្រួយ សង្កា ត់សួងក្រុង សួង ខេត្ត ត្បូងឃ្មុំបាន ធ្វើ សកម្មភាព លួ ចទូរស័ព្ទពីជនរងគ្រោះឈ្មោះ រ៉ុ ម ស្រី ពៅ ភេទ ស្រី អាយុ ៣៨ ឆ្នាំមុខ របរ លក់ ដូរ ។

ប្រភពបានបន្តថាការឃាត់ខ្លួននេះបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះដែលស្នាក់នៅផ្ទះជាមួយគ្នាថាតារាTik Tokសុខា បានលួចយកទូរស័ព្ទខណៈពេលដែលខ្លួនទុកទូរស័ព្ទនៅនឹងកូន ហើយចំហរទ្វាផ្ទះ។ ភ្លាមៗនោះនគរបាល ជំនាញនៃ អធិការដ្ឋាន នគរបាល ក្រុង សួងបាន សហការ ជាមួ យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ចុះ ទៅ ដល់ កន្លែង កើតហេតុនិង ធ្វើការ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្រោយឃាត់ខ្លួនតារាTik Tok ថន សុខាបាន សារ ភាពនៅចំពោះមុខសមត្ថកិច្ចនិង ទទួលស្គាល់ ការ ពិ តថាមូលហេតុដោយសារខ្លួនអត់លុយដើរលេងពិធី បុណ្យអុំទូកទើបលួចទូរស័ព្ទជនរងគ្រោះយកទៅប ញ្ចាំក្នុងតម្លៃ១០ម៉ឺនរៀល។ដោយយោងទៅលើចម្លើ យសារភាពរបស់ជនសង្ស័យបច្ចុប្បន្នសមត្ថកិច្ច បា នកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលា ដំបូងខេត្តដើម្បី ចាត់ ការ តាម ច្បាប់ ៕