ឌឿ វិសាល ៖រាល់ថ្ងៃខ្ញុំតស៊ូធ្វើការជាមួយជំងឺកូវីដ ខ្ញុំមិនខ្លាចជំងឺកូវីដទេតែខ្លាចជំងឺម្យ៉ាងនេះ

ភ្នំពេញ:តារាចម្រៀងនិងជាកងទ័ពអាវសកំពុងប្រ យុទ្ធប្រឆាំជំងឺកូវីដ-១លោក ឌឿ វិសាល បច្ចុប្បន្ន
បានធ្វើឲ្យមហាជនផ្ទុះការសរសើរនិងគាំទ្រខ្លាំងបន្ទាប់ពីលោកបានលះបង់ពេលវេលាដើម្បីចូលរួមកំចាត់កូវីដ-១៩។

ដោយឡែកទន្ទឹមគ្នាដែលលោក ឌឿ វិសាល កំពុង តែបំពេញតួនាទីជាកងទ័ពអាវសប្រយុទ្ធប្រឆាំងកូវីដ-១៩នេះដែរស្រាប់តែលោកបានពោលពាក្យយ៉ា ងភ្ញាក់ផ្អើលថារាល់ថ្ងៃលោកមិនខ្លាចទេជំងឺកូវីដតែខ្លាចជំងឺម្យ៉ាងគឺជំងឺសាច់ញាតិឈ្នានីស។

លោក ឌឿ វិសាល បានរៀបរាប់ថារាល់ថ្ងៃខ្ញុំតស៊ូធ្វើ ការជាមួយជំងឺកូវីដខ្ញុំមិនខ្លាចជំងឺកូវីដ ដូចខ្លាចជំងឺសាច់ញាតិខ្លះទេ អ្នកខ្លះកើតមកជាសាច់ញាតិនឹង គ្នា តែមិនដែលមានគំនិតល្អជាមួយគ្នា មានតែការព្យាបាត នឹងឈ្នានីសគ្នា។

តារាចម្រៀងរូបសង្ហា ឌឿ វិសាល បានបន្តថាខ្ញុំចង់ តែហៅញាតិទាំងនោះមកដើរមើលអ្នកជំងឺកូវីដកំរិ តធ្ងន់នៅកន្លែងខ្ញុំធ្វើការ ក្រែងគាត់បានយល់ពីពា ក្យថាជីវិតហើយការដែលយើងមានជីវិតរស់នៅដោ យសុខភាពល្អរាងកាយគ្មានការឈឺចាប់តើវាល្អប៉ុ នណា.។

ហេតុអី្វមិនរស់នៅអោយមានក្តីសុខទៅប្រើជីវិតអោ យមានន័យទាន់យើងនៅរស់កុំគិតតែរឿងឈ្នានីសគ្នា ថ្ងៃណាមួយខ្ញុំក៏ស្លាប់ ហើយអ្នកក៏ស្លាប់ ហេតុអី្វត្រូវព្យាបាតគ្នា? ។ប្រើជីវិតដែលនៅសល់ធ្វើអ្វីល្អៗអោយខ្លួនឯងនឹងមនុស្សលោក ទើបស្លាប់ទៅមិនឥ តន័យ មិនឥតប្រយោជន៍ ។នេះជាសម្តីបន្ថែមរប ស់ ឌឿ វិសាល ៕