អត្ថន័យដ៏អស្ចារ្យនៃឈុត«វប្បការិកា ចត្វានិមិត្ត» ដែលបវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី ត្រៀមយកទៅបង្ហាញលើឆាកអន្តរជាតិ

ភ្នំពេញ:ម្ចាស់ម្កុដMiss Univeres Cam bodia 2021កញ្ញា ងិន ម៉ារ៉ាឌី នឹងត្រូវត្រៀមខ្លួនតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតMiss Univeres 20 21លើឆាកអន្តរជាតិជាមួយបណ្តាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោកនាពេលឆាប់ៗខាងមុ ខ។

ទន្ទឹមគ្នានេះដែរឈុតតំណាងជាតិដែកច្នៃឲ្យកញ្ញា ងិន ម៉ារ៉ាឌី ម្ចាស់ម្កុដចក្រវាឡកម្ពុជាឆ្នាំ២០២១ទើ បត្រូវបានរំលេចចេញជារូបរាងថ្មីៗនេះ។ឈុតនេះកំពុងទទួលបានការគាំទ្រនិងសរសើរខ្លាំងពីមហាជ នខណ:ឈុតផ្លូវការដែលបវរកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ត្រៀមទៅប្រកួតនាប្រទេសអ៊ីស្រាអែលនោះមានឈ្មោះថា«វប្បការិកា ចត្វានិមិត្ត»។

បើសង្កេតឃើញឈុតនេះមិនត្រឹមតែសម្រិតស ម្រាំងយ៉ាងល្អប្រណីតដើម្បីត្រៀមយកទៅដើរបង្ហាញលើឆាកអន្តរជាតិនាពេលខាងមុខដ៏ខ្លីទេគឺថែមទាំ ងមានអត្ថន័យដ៏អស្ចារ្យទៀតផងឈុត «វប្បការិកា ចត្វានិមិត្ត»មានន័យថា ៖

* វប្បការិកា : ស្ត្រីជាអ្នកសាបព្រោះ អ្នកផ្សព្វផ្សាយ
* ចត្វា: ៤
* និមិត្ត: គោល

ជារួម : ស្ត្រីជាអ្នកផ្សាយចេញនូវចំណុចគោលទាំង បួននៃសិល្បៈវប្បធម៌ជាតិ

– ផ្ទាំងស្បែកធំស្ថិតក្នុងទម្រង់សិល្បៈល្ខោលស្រមោលស្បែកធំរបស់កម្ពុជា។

– ខ្មុកទសមុខ: ខ្មុក ជាមុខដែលតួអង្គប្រើសម្រាប់ពាក់នៅក្នុងប្រភេទល្ខោនខោលខ្មែរ និងមានតួអង្គសំដែងសុទ្ធតែជាមនុស្សប្រុសទាំងអស់ ។

– របាំព្រះរាជទ្រព្យ: ច្នៃជាអឌ្ឍកាយរាមសីតា ក្នុងទម្រង់របាំព្រះរាជទ្រព្យ។លក្ខណៈពិសេសនៃរបាំគឺអ្នករាំសុទ្ធតែជាមនុស្សស្រី លើកលែងតែតួអង្គស្វា និងឥសីប៉ុណ្ណោះ ដែលសំដែងដោយមនុស្សប្រុស។

– ផ្ការំដួល: ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្ការំដួលជាផ្កាតំណាងជាតិ ដោយប្រៀបបណ្តូ លនៃផ្ការំដួលទៅនឹងនារីក្រមុំដែលទន់ភ្លន់ស្រស់ស្អាតយ៉ាងនោះដែរ ។

សូមជម្រាបដែរថាឈានជិតចូលមកដល់នៃថ្ងៃប្រ កួតកម្មវិធីដ៏ធំលំដាប់អន្តរជាតិMiss Univeres 2021ឃើញថាសម្រាប់បវរកញ្ញាមកពីបណ្ដាប្រទេ សជាច្រើនបានត្រៀមខ្លួនជាស្រេចក្នុងការនាំយកវប្បធម៌ អរីយធម៌ ដែលជាកេរ្ដិ៍មរតកដូនតារបស់ខ្លួនយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់កាន់ តែច្បាស់ថែមទៀត៕