ពេជ្រ សោភា នឹកទឹកដីសៀមរាបអង្គរដល់ថ្នាក់ដេកយំ

ភ្នំពេញ:តារាចម្រៀងស្រីល្បីឈ្មោះលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមហាជននិងអ្នក គាំទ្រមានការចាប់អារម្មណ៍ខ្លាំងក្រោយពេលសុខៗស្រាប់តែនាងបានពោលពាក្យនឹកដល់ទឹកដីសៀម រាបអង្គរដល់ថ្នាក់ដេកយំតែម្តង។

មូលហេតុនេះបានធ្វើឲ្យអ្នកគាំទ្រកំពុងមានការងឿឆ្ងល់គ្រប់គ្នាខណ:មានការលើកឡើងថា ពេជ្រ សោ ភា ពិតជាតារាខ្មែរមួយដួងដែលមានបេះដូងស្រលា ញ់អង្គរវត្តខ្លាំង។ម្យ៉ាងទៀតអ្វីដែលនាងបានបង្ហាញពេលនេះគឺជាបេះដូងខ្មែរពិតៗដែលគួរឲ្យស្ញើចសរ សើរណាស់។

ងាក់មកចាប់អារម្មណ៍សំណេរសរសេរភ្ជាប់រូបភាពនៃប្រាសាទអង្គរវត្តតារាចម្រៀងចាស់វស្សា ពេជ្រ សោភា បានរៀបរាប់ដូច្នេះថានឹកសៀមរាបខុសរា ល់ដង ម្តងនេះនឹករហូតយំខ្ញុំកើតអី្វ?ចង់ប្រើជីវិតដើ រលេងសិនឈប់គិតរឿងផ្សេងទៀតបើផុសពីរប្រ សាទគ្មានអ្នកចង់ដឹងទេ។

ជាមួយគ្នានេះដែរក៏មានអ្នកគាំទ្រខ្លះយល់ថាមូល ហេតុដែលនាំឲ្យ ពេជ្រ សោភា នឹកទឹកដីសៀមរាប អង្គរព្រោះថាខេត្តសៀមរាបគឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញជាមរតកខ្មែរដ៏សំខាន់ ពេលទៅដល់ហើយហាក់មានចិត្តរំសាយសប្បាយអារម្មណ៍នឹងស្ទើរមិនចង់ត្រឡប់មកវិញទ៕